ពិចារណា៖ ព្រះពុទ្ធវចនៈ?
ព្រះពុទ្ធវចនៈ មាន ៨៤០០០ ព្រះធម្មក្ខន្ធ ដែលព្រះអានន្ទ រៀនអំពីព្រះដ៏មានព្រះភាគមក មាន ៨២០០០ ព្រះធម្មក្ខន្ធ រៀនពីព្រះភិក្ខុ មានព្រះសារីបុត្រ ជាដើម ២០០០ ព្រះធម្មក្ខន្ធ។ ព្រះធម្មក្ខន្ធ គឺព្រះធម៌តែមួយ ខ ក៏សឹងអាចនឹងជា ព្រះសូត្រ ១ សូត្រ នោះក៏បានជា ១ ព្រះធម្មក្ខន្ធ ឬក៏ជាបញ្ហា ១ ខ ក៏ជា ១ ព្រះធម្មក្ខន្ធ។ ពាក្យវិសជ្ជនា ខ នីមួយៗ ក៏ជាព្រះធម្មក្ខន្ធ នីមួយៗដែរ។
ពិចារណា៖ សិក្សាព្រះពុទ្ធវចនៈ គឺគប្បីយល់ច្បាស់ នូវព្យញ្ជនៈ ជាភាសាបាលី ឬក៏យល់ច្បាស់ នូវព្យញ្ជនៈ បកប្រែ ជាភាសាខ្មែរ នេះគឺជា ការចាប់ផ្តើមដំបូង។ កាន់តែជ្រាលជ្រៅមួយកម្រិតទៀត គឺចូលឱ្យដល់ អត្ថ និងពុទ្ធបំណង ដែលព្រះអង្គទូន្មាន ទើបយោគី អាចយកអត្ថទាំងនោះ ទៅកែច្នៃ ដោយឧបាយនៃប្រាជ្ញា បដិបត្តិធម៌ ចេញចាកទុក្ខបាន។ កាលបុគ្គលណា មានបញ្ញាបរិសុទ្ធ ដឹងច្បាស់ ឃើញច្បាស់ នូវអត្ថ នៃសភាវៈលក្ខណៈសច្ចធម៌ តាមសេចក្ដីពិត ដោយបញ្ញានៃខ្លួន ការប្រកាន់ទាំងឡាយ នឹងត្រូវបានលះបង់ ដោយឯកឯង។
ប្រភព: Facebook វិបស្សនាមគ្គផល

0 comments:
Enregistrer un commentaire