ពិចារណា៖ រូប តើដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថារូប តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថា រូប។ ចុះវិនាសដោយអ្វី ? វិនាសដោយត្រជាក់ក៏មាន វិនាសដោយក្តៅក៏មាន វិនាសដោយគំលានក៏មាន វិនាសដោយសម្រេកក៏មាន វិនាសដោយសម្ផ័ស្ស នៃរបោមមូសខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំក៏មាន។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថា រូប។
(បិដក៣៣ ទំព័រ២០២)
ប្រភព: Facebook វិបស្សនាមគ្គផល

0 comments:
Enregistrer un commentaire