vendredi 8 septembre 2023

 ពិចារណា​៖ បបញ្ចធម៌?


បបញ្ចធម៌ គឺជា ធម៌​សំដៅដល់ កិលេសជាគ្រឿងយឺតយូរ, កិលេសជាហេតុឱ្យគិតតាក់តែងយឺតយូរ, កិលេសធ្វើឱ្យរេឃ្វាង ចាកចេញពីការពិត បង្កឱ្យកើតបញ្ហាផ្សេងៗ និងរារាំងមិនឱ្យចូលដល់ការពិត ឬមិនធ្វើឱ្យ អាចដោះស្រាយបញ្ហា យ៉ាងត្រឹមត្រូវទៀងត្រង់បាន។


បបញ្ចធម៌ មាន​៣យ៉ាង គឺ៖

១. តណ្ហា គឺជា ចំណង់, សេចក្ដីប្រាថ្នា ដែលនឹងបម្រុងបម្រើបំប៉នខ្លួន, ភាវៈចង់បានចង់យក។


២. ទិដ្ឋិ គឺជា ការយល់ឃើញ ការជឿ លទ្ធិ ទ្រឹស្ដី ឧត្តមគតិផ្សេងៗ ដែលប្រកាន់ខ្ជាប់ ដោយអបិយជំនឿ ឬដោយការលើកតម្កើងថា នេះប៉ុណ្ណោះពិត ដទៃៗមិនពិត ជាដើម ធ្វើឱ្យឃាឃាំងខ្លួនឯងចង្អៀតចង្អល់ មិនព្រមទទួលស្ដាប់អ្នកដទៃ ជាការផ្ដាច់ឱកាស ដែលនឹងចម្រើនបញ្ញា ឬគិតយកតែខាងខ្លួនឯង រហូតដល់អាច ជាហេតុនៃការបៀតបៀន គាបសង្កត់អ្នកដទៃ ដែលមិនជឿតាមខ្លួន, ភាវៈប្រកាន់ខ្ជាប់ក្នុងទ្រឹស្ដី ។ល។ ប្រកាន់គំនិត ថាជាការពិត។


៣. មានះ គឺជា ការប្រកាន់ខ្លួន, ការសម្គាល់ខ្លួនថាជានេះនោះ ប្រកាន់ខ្ពស់ទាប ប្រកាន់ប្រសើរស្មើអន់ជាងអ្នកដទៃ, ភាវៈចង់ត្រដែតលើកខ្លួនឱ្យខ្ពង់ខ្ពស់។

ប្រភព: Facebook វិបស្សនាមគ្គផល 

0 comments:

Enregistrer un commentaire