jeudi 25 décembre 2025

ទស្សនវិទូក្រិច អារីស្តូតបានពោលថា " សត្វត្រចៀកកាំមួយ មិនអាចបង្កើតនិទាឃរដូវបានទេ។មនុស្សម្នាក់មិនអាចបង្កើតប្រទេសទេ តែប្រទេសមួយកើតចេញពីមនុស្សម្នាក់នែនាំដឹកនាំប្រជាជន ប្រជាពលរដ្ឋជាច្រើននាក់។

មនុស្សជាច្រើនបង្កើតជាប្រទេស បង្កើតកិច្ចសន្យាសង្គម វិន័យ ច្បាប់ បង្កើតភាពជាជនរួមឈាមរួមរស់នៅជាមួយគ្នា។


អតីតមេដឹកនាំអាហ្វ្រិកខាងត្បូង Nelson Mandela បានពោលថា" គ្មានមនុស្សណាម្នាក់អាចរំដោះជាតិតែ១នាក់ឯងបាននោះទេ លុះត្រាតែអ្នកធ្វើសកម្មភាពប្រមូលផ្តុំគ្នា។ បើប្រទេសតូចមានគំនិតច្រើន គោលនយោបាយបក្សច្រើននោះជាចំណុចប្រសើរបំផុត ដោយគ្រាន់តែប្រមូលផ្តុំ

ប្រកួតស្មើភាព មិនយកជនរួមឈាមជាសត្រូវ នោះប្រទេសនឹងរីកចម្រើនបំផុត និងរហ័ស។ ប៉ុន្តែផ្ទុយមកវិញ ប្រសិនប្រទេសនោះប្រកាន់គោលការណ៍អំណាចធម្មាប្រជាធិបតេយ្យជាធំ នោះប្រទេសនឹងក្លាយជាកូនអុកបរទេសក្លាយជាទាសករបរទេសងើបមុខមិនរួច

"៕


សម្តេចសង្ឃរាជ ជួនណាត « កុំឱ្យបរទេសគេមកបង្វែរ ឱ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គី ។គ្មានបរទេសណាស្រឡាញ់យើង ជាងជនជាតិយើងខ្លួនឯងនោះទេ ហើយក្នុងស្ថានភាពនេះយើងត្រូវតែសាមគ្គីគ្នា។


[ បណ្តាត្រូវសូត្រអោយរត់ស្ទាត់មាត់ និងពិចារណាជានិច្ច...កុំទុកចិត្តជនណាៗទាំងអស់ សូម្បីតែចិត្តខ្លួនឯងនៅតែក្បត់ខ្លួនឯងផង កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ កុំទុកចិត្តក្បួនគម្ពីរ កុំទុកចិត្ត ពាក្យទំនាយ កុំជឿទុកចិត្តគ្រូទាយ ហោរាចារ្យ...។ល។ ] យកជាច្បាប់ទូន្មានចិត្ត វាចា កាយ ៕ 



0 comments:

Enregistrer un commentaire