vendredi 26 décembre 2025

 ប្រវត្តិ ព្រះវិស្ណុ

កែប្រែ

មានតំណាលថា មាននាគក្បាលប្រាំពីរមួយឈ្មោះថា "អនន្តៈ" បានខ្ជាក់នៅស៊ុត (Egg) របស់ខ្លួន ស៊ុតនោះក៏បានញាស់ចេញជា រូបរាង្គព្រះវិស្ណុ ព្រះវិស្ណុ​ក្នុងទម្រង់បែបនេះត្រូវបានគេហៅថា "ហរិណ្យគហ៌" មានន័យថា កំណើតដ៏អឆ្ឆៈរិយៈ បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូ៌តិវិញ ព្រះវិស្ណុ​ជាអទិទេពកំពូលបង្អស់ ក្នុងការបង្កើត អទិទេពពីរអង្គទៀតនោះគឺ ព្រះព្រហ្ម បន្ទាប់មកគឺ ព្រះឥសូរ ។ នៅពេលដែលព្រះវិស្ណុបានចាប់កំណើតមក ទ្រង់បានផ្ទុំលង់លក់នៅលើខ្នងនាគរាជ អនន្តៈ នៃផ្ទៃសមុទ្រអន្ទកាលដ៏ល្វឹងល្វើយ រហូតដល់​រាប់រយពាន់ឆ្នាំ ទើបទងផ្ជិតរបស់ទ្រង់ដុះនូវពន្លកផ្កាឈូកមួយ ដែលផ្ដល់កំណើតបន្ទាប់ទៅឱ្យ ព្រះព្រហ្ម ទើបទ្រង់ភ្ញាក់ដឹងព្រះកាយ ក្នុងទម្រង់ពេញវ័យនិងភ្ញាក់ដឹងព្រះកាយផងនោះត្រូវបានគេ ឱ្យឈ្មោះថា "ព្រះវិស្ណុ​" ដែលមានន័យថា ព្រះដ៏វិសេស ។ [១]


លក្ខណៈរបស់ ព្រះវិស្ណុ

កែប្រែ


បដិមាព្រះវិស្ណុផ្ទំនៃប្រាសាទមេបុណ្យខាងលិច

ព្រះវិស្ណុ ជាព្រះដ៏វិសេស មានសម្បុររាង្គកាយ ពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះ ជាសត្វគ្រុឌ ឬ ហោះហើរដោយមានផ្កាឈូកទ្រនូវបាតជើងរបស់ព្រះអង្គ ហើយព្រះអង្គបែងភាគដែលមានដៃ ៨ មានកាន់សាស្ត្រាវុធក្នុងព្រះហត្ថទាំង ៨ ដូចជា៖ កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់ ។ ដោយទ្រង់ជាអ្នកការពារថែរក្សាមនុស្សលោក ទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោក តាមរយៈ​ទេវៈកថា នៃការបែងភាគ អាវតារ ទាំង១០ របស់ព្រះអង្គ ដែលចែកចេញជា ៣ ទម្រង់ គឺទម្រង់ ជាអាវតារ មនុស្ស សត្វ និង ពាក់កណ្ដាល់មនុស្ស ពាក់កណ្ដាលសត្វ ។ [២]


អវតាព្រះវិស្ណុ

កែប្រែ

ព្រះវិស្ណុមានអវតា១០គឺ៖

មត្ស្យាវតារ(ម៉ាត់ ស្យ៉ា)(Matsya) ជាត្រី ជួយស្រោចស្រង់ជីវិតមនុស្ស អោយរួចផុត ពីទឹកជំនន់ ដែលបង្កើតឡើង ដោយយក្សឈ្មោះថាហយគ្រីវ។

កុម៌ាវតារ(គយ រ៉ាក់ ម៉ា)(Kurma) ជាអណ្តើក ជួយធ្វើកំណល់ភ្នំមន្ទ្រៈ អោយទេវតា និងក្រុមយក្សអាសុរា ក្នុងរឿង កូរសមុទ្រទឹកដោះ ដើម្បីទទួលបានទឹកអម្រិត ។

វរាហាវតារ(ប៉ាក់ រ៉ា ហា) (Varaha) ជាជ្រូកព្រៃ បានបំផ្លាញ ហរណ្យក្សដែលប៉ុនប៉ងរំលាយលោក អោយទៅជាទឹកសមុទ្រ ។

នរសិង្ហាវតារ (នាក់ រ៉ាក់ សិង្ហា)(Narasinha) ជាមនុស្សមានក្បាលជាសិង្ហបានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។

វាមានាវតារ(វ៉ា ម៉ា ណា) (Vamna) ជាព្រាហ្មណ៍សតឿសុំដីយក្ស ៣ជំហានពីការដាក់ទានរបស់ស្តេច[ពាលី]។

បរសុរាមាវតារ(ប៉ាក់ រ៉ាក់ សុ រ៉ា ម៉ា) (Parachurama) ជាព្រាហ្មណ៍ដែលមានពូថៅជាអាវុធ បានបង្រ្កាបស្តេចដៃ១ពាន់(១០០០)អរជុន ។

រាមាវតារ(រ៉ា ម៉ា)ព្រះរាម (Rama) ក្នុងរឿង រាមកេរ្តិ៍ ចាប់កំណើតដើម្បីបង្រ្កាប[ទសកណ្ឌ(ក្បាលដប់)]។

ព្រះក្រឹស្ណា(គ្រិ ស:ណា) (គ្រិស្នា)(krisna) ជាក្រឹស្ណ: បានជួយមនុស្សអោយរួចពីកណ្តាប់ដៃ ស្តេចកំណាចឈ្មោះ [កណ្សៈ(កាន់ ស:)ឬកណ្សា] Kamsa ក្នុងរឿងមហាភារត(ភា រ៉ាក់ តាក់)។

ពុទ្ធាវតា(ព្រះពុទ្ធ)(Budha)ជាតួអង្គព្រះតថាគត បានបង្រៀននិងដាស់តឿនមនុស្ស អោយស្គាល់បុណ្យបាប អាក្រក់ល្អ ផុតចាកបាបកម្ម ។​

កល្កិនាវតា(កាក់ ល:គិន នាវ វតា ) (Kalkin) ជាមហាបុរសជិះសេះសរ កាន់ដាវភ្លើង ។ អវតានេះនិងមកចាប់បដិសន្ធិក្នុងកាលអនាគត់ ក្នុងយុគ្គខ្មៅងងិតកើតដោយកលយុគ្គមានការកសាប់សម្លាប់ គ្មានយុត្តិធម៌ ដើម្បីរៀបចំច្បាប់ទម្លាប់សារឡើងវិញ ហើយដាក់ទោសជនអាក្រក់ យកព្រះធម៌មកផែនដី រួបរួមពួកព្រាហ្មណ៍និងរៀបចំលោកឱ្យចូលក្នុងគ្រិត្តយុគ្គ(គ្រិត តាក់)ឬសត្យយុគ្គ(សាក់ ត:យ៉ាក់)ដែលជាយុគ្គល្អបរិសុទ្អ


មើលផងដែរ

កែប្រែ

ព្រះព្រហ្ម

ព្រះឥសូរ

ព្រហ្មញ្ញសាសនា


ចម្លាក់នៅប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា🇰🇭

សូមបងប្អូនចែករំលែកបន្តផងបាទនិងមានសេចក្តីសុខចំរើនរុងរឿងក្នុងគ្រួសារ 🙂❤️🇰🇭🙏🙏


#ព្រះវិស្ណុ #ប្រាសាទអង្គរវត្ត

0 comments:

Enregistrer un commentaire