#នៅចន្លោះសៀមនិងយួន
នៅឆ្នាំ១៨១៣ ក្រោយពីមានការឈ្លានពានជាច្រើនលើកច្រើនសារពីសំណាក់សៀមនិងយួនដើម្បីចង់ត្រួតត្រាស្រុកខ្មែរ,សៀមបានដាក់ក្រោមការត្រួតត្រារបស់ខ្លួននូវ ខេត្តម្លូព្រៃ,ទន្លេរពៅ និងស្ទឹងត្រែង។ការត្រួតត្រារបស់សៀមនេះបានជំរុញយួនបើកឲ្យមានប្រតិបត្តិការយោធាមកលើស្រុកខ្មែរ។ឆ្នាំ១៨១៣នេះដែរអធិរាជយួនបានបញ្ជាឲ្យចៅហ្វាយក្រុងព្រៃនគរនូវអំណាចនាំអាជ្ញាធរទាហាននិងស៊ីវិលចូលមកនៅពេញប្រទេសខ្មែរ។យួនបានបង្ខំខ្មែររាប់ពាន់នាក់ឲ្យជីកព្រែកមានចម្ងាយ ៥៣ គីឡូម៉ែត្រចន្លោះដៃទន្លេមេគង្គខាងលិចទៅដល់ឈូងសមុទ្រសៀម មានឈ្មោះថា"ព្រែកជីកហាទៀង"ដែលសម្លាប់ជីវិតខ្មែររាប់ពាន់នាក់ហើយខ្មែរចងចាំរហូតដល់សព្វថ្ងៃ។នៅឆ្នាំ១៨១៨និង១៨៣១ ឧត្តមសេនីយ៍យួនជាច្រើននាក់បានចូលមកស្រុកខ្មែរហើយដាក់ច្បាប់យ៉ាងតឹងរឹងបំផុត។
ក្នុងរយៈពេលដែលយួនដាក់ស្រុកខ្មែរនៅក្រោមអាណាព្យាបាលឧត្តមសេនីយ៍យួនបានទារពន្ធដារនិងដាក់អាជ្ញាធរយួនអោយអនុវត្តច្បាប់រដ្ឋបាលមកលើស្រុកខ្មែរ។ស្ដេចខ្មែរហើយនិងមន្ត្រីរាជការត្រូវស្លៀកពាក់តាមរបៀបយួន បួងសក់តាមទម្លាប់របស់យួន។ស្ដេចខ្មែរមុននឹងសម្រេចកិច្ចការអ្វីត្រូវដាក់ឲ្យយួនដែលនៅអចិន្ត្រៃយ៍ក្នុងវាំងត្រួតពិនិត្យសិន។
គឺនៅក្រោមរាជ្យរបស់អធិរាជមីងម៉ាង(១៨២០-១៨៤១)យួនគ្រប់គ្រងស្រុកខ្មែរក្នុងភាពសាហាវព្រៃផ្សៃបំផុត(cruelle)។ដូចជាប្រវត្តិ"កំពប់តែអុង"ដែលខ្មែរចងចាំរហូតដល់សព្វថ្ងៃ:យួនបានជីកដីកប់ទាហានខ្មែរទាំងរស់ដោយទុកក្បាលផុតពីដីដើម្បីធ្វើជាមុំចង្រ្កានដុតភ្លើងដាំឆ្នាំងតែនៅពីលើ។បើកម្រើកក្បាលយួនវាស្រែកថា"ប្រយ័ត្នកំពប់តែយើង"។
នៅក្រោមការត្រួតត្រារបស់មីងម៉ាងខេត្តខ្មែរទាំងអស់ត្រូវបន្ថយពី៥៦ មកនៅត្រឹម ៣៣ហើយប្ដូរឈ្មោះជាយួន។ចៅហ្វាយខេត្តខ្មែរត្រូវមានចៅហ្វាយខេត្តយួន វ៉េ មួយនៅជាប់ជាប្រចាំ។យួនបានដាក់ភាសារបស់គេចូលក្នុងការងាររដ្ឋបាល។ឧត្តមសេនីយ៍យួនបានសម្លាប់ព្រះសង្ឃព្រះពុទ្ធសាសនាដែលគេសង្ស័យថាជាអ្នកជាតិនិយម,បំផ្លាញបដិមាព្រះពុទ្ធ,ចេតិយនិងព្រះវិហារ។
ឆ្នាំ ១៨៤០ យួនបានគ្រប់គ្រងតំបន់ស្រុកត្រាង។តាំងពីឆ្នាំ ១៨៤១ដល់ ១៨៤៥ភាគខាងត្បូងនៃប្រទេសខ្មែរត្រូវគេធ្វើសម្មាហរណកម្ម(intégrée à l'Annam)ចូលទៅក្នុងប្រទេសយួន,ដឹកនាំដោយឧត្តមសេនីយ៍យួនឈ្មោះ ទ្រឿងមីញយ៉ាង។
ស្រុកខ្មែរមានតែឈ្មោះតែប៉ុណ្ណោះ ។ ភាគខាងត្បូងគ្រប់គ្រងដោយយួនចំណែកឯខាងជើងគ្រប់គ្រងដោយសៀម។
@ប្រែសម្រួលសង្ខេប...
👉ខ្ញុំចាំឯកសារមួយសរសេរថាអធិរាជយ៉ាឡុងបានផ្ដាំ ទ្រឿងមិញយ៉ាង ថា"ឱ្យមើលខ្មែរផងព្រោះខ្មែរមិនទាន់ចេះធ្វើជង្រុកដាក់ស្រូវទេ"។
😭ក្បួននេះគេយកមកអនុវត្តដល់សព្វថ្ងៃ


0 comments:
Enregistrer un commentaire