«ទីក្រុងដែលធំជាងគេបំផុតមុនសម័យឧស្សាហកម្មនៅលើពិភពលោក គឺរាជធានីយសោធរ របស់ចក្រភពខ្មែរ។» នេះបើយោងតាម ក្រុមអ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាសហរដ្ឋអាមេរិកកាលពីឆ្នាំ2007។ រាជធានីយសោធរ គ្របដណ្ដប់លើផ្ទៃដីជាង 2,980 គីឡូម៉ែត្រការ៉េដែលពោពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ជាពិសេសគឺប្រព័ន្ធធារាសាស្ត្រ និងសំណង់ប្រាសាទ។ ក្រុមអ្នកជំនាញដដែលបានអះអាងថា រាជធានីនេះមានប្រជាជនរស់នៅជាង១លាននាក់។ យសោធរ មានទំហំធំជាងទីក្រុងញ៉ូយកជិត4ដង ដែលជាទីក្រុងសម័យឧស្សាហកម្មទំនើបមួយនៅស.វ.ទី21នេះ។ ហើយប្រសិនបើគេប្រៀបធៀបទៅនឹងទីក្រុងរ៉ូមបុរាណវិញ យសោធរមានទំហំធំជាងទីក្រុងរ៉ូមជិត3ដង។ ទាំងអស់នេះហើយ ដែលធ្វើឲ្យអ្នកជំនាញសន្មតថា យសោធរ ជារាជធានីធំជាងគេបំផុតលើពិភពលោកនៅមុនសម័យឧស្សាហកម្ម។
ប្រភព: ហ្វេសបុក ប្រវត្តិសាស្ត្រ និងសង្គម





0 comments:
Enregistrer un commentaire