vendredi 8 septembre 2023

 ពិចារណា​៖ វដ្តសង្សារ​នេះ គឺជា​គុក?


វដ្តសង្សារ​នេះ គឺជា​គុក​ ដែល​ឃុំឃាំង​សត្វលោក​ អស់​កាល​ជាអង្វែង​។ សត្វលោក​ណា​ ខ្វះ​បញ្ញា​ ត្រេកអរ​ រីករាយ​ ជាប់​ចិត្ត​ ជាប់​អារម្មណ៍​ ក្នុង​រូបធម៌​ នាមធម៌​ គឺ​ឈ្មោះ​ថា ត្រេកអរ​នឹង​ការជាប់​គុក​ ទាំង៣១ភពនេះ ជា​អង្វែង​។


បង្អោន​ចិត្ត ចេញចាក​ភព យោគី គប្បីពិចារណា​ ឱ្យឃើញច្បាស់ថា រូបនាម​ ជាធម្មជាតិ កើតរលត់ មិនទៀង ជាទុក្ខ ជាអនត្តា​ គួរ​នឿយណាយ​ គួរ​ធុញទ្រាន់​ មិនជាទីប្រាថ្នា​ មិន​ជាទីជាប់​ចិត្ត​ មិនជាទីជាប់​អារម្មណ៍​ បន្តិចបន្តួចសោះឡើយ។

ប្រភព: Facebook វិបស្សនាមគ្គផល

0 comments:

Enregistrer un commentaire