ពិចារណា៖ វិបស្សនាញាណ?
វិបស្សនាញាណ គឺជា តួបញ្ញាបរិសុទ្ធ កើតឡើង ដោយកិច្ចបដិបត្តិ រហូតដល់ បានដឹង បានឃើញ នូវសភាវៈលក្ខណៈសច្ចធម៌ តាមសេចក្ដីពិត ហើយចាក់ធ្លុះ មគ្គផល ព្រះនិព្វាន នៅទីបំផុត។ វិបស្សនាញាណ ជាតួ សម្មាញាណ (មានញាណឃើញត្រូវ) និងសម្មាវិមុត្តិ (រួចផុតត្រូវ) ដែលជា អរិយមគ្គអង្គទី៩ និងអរិយមគ្គអង្គទី១០ ជាអង្គធម៌ កើតបន្តពី កិច្ចបដិបត្តិ ក្នុងអរិយមគ្គអង្គ ៨ប្រការ។
បុគ្គល គប្បីសិក្សាព្រះបរិយត្តិ របស់វិបស្សនាញាណ ១៦ប្រការនេះ ឱ្យបានយល់ច្បាស់ ជាមុន ដើម្បីបានជាប្រទីប ក្នុងកិច្ចបដិបត្តិផ្ទាល់ នៅពេលដែល ចិត្តបានពាល់ត្រូវ នូវសភាវៈលក្ខណៈសច្ចធម៌ តាមសេចក្ដីពិត គឺនឹងជ្រះស្រឡះ មិនមានចម្ងល់សង្ស័យ។ យោគី បដិបត្តិធម៌ ក្នុងបដិបទាទាំងឡាយ នឹងមកប្រជុំចុះ ក្នុងវិបស្សនាញាណ ១៦ប្រការ នេះទាំងអស់ ទើបរួចផុតចាកទុក្ខ មានមគ្គផល ព្រះនិព្វាន ជាទីបំផុត ទៅបាន។ នេះឯង គឺជា ផ្លូវមូលតែមួយ ចុងក្រោយ នៃបដិបទាបដិបត្តិធម៌ទាំងឡាយ។
ប្រភព: Facebook វិបស្សនាមគ្គផល

0 comments:
Enregistrer un commentaire