ព្រះពុទ្ធ ព្រះធ៍ម ព្រះសង្ឃ ព្រះព្រហ្ម ព្រះគ្រូអាចារ្យ... ។ល។ ជាទីពឹងទីរលឹកសព្វៗកាលនៃខ្ញុំ ចេរភាវនា
អាកាសលោក គឺលំហ ធំធេង ឥតដែនកំណត់ ។
សង្ខារលោក កើតឡើងដោយឯងៗគ្មានអ្នកណាៗបង្កើតបានឡើយ គឺកើតដោយធម្មជាតិ។
សង្ខារលោក កើតឡើងដើម្បីទ្រទ្រង់សត្វលោកដែល កើតរស់
អាស្រ័យ សង្ខារលោក ក្នុងអាកាសលោក នៃ ធម្មៈ ធម្មជាតិ។
" រំលត់ ចិត្ត ចេតសិក រូប នៃអស់សព្វសត្វលោក គឺ រំលត់
រំលាយអស់សង្ខារលោក ពីក្នុង អាកាសលោក។ "
កាយ(នាមធម៍ និងរូបធម៍)នេះគ្រាន់តែជាមហាភូតរូប៤
ប្រជុំចុះរួមគ្នាតែប៉ុន្នោះ ដោយគ្រោងចេញជារូបរាងដោយ
៣០០កំណាត់ឆ្អឹងចងភ្ជាប់ដោយសរសៃ ពាសពេញជិតជុំដោយសាច់ គ្របដណ្តប់បាំងពីក្រៅដោយស្បែក។ ស្បែកមនុស្សទាំងអស់ ច្របាច់មូលចូលគ្នាមានទំហំប៉ុនផ្លែពុទ្ទ្រា១
ប៉ុន្នោះ។
ដើម្បីកំណត់ដឹងថានេះមិនមែនខ្លួនត្រូវមានសតិនិងបញ្ញាសិក្សាព្រះធម៍ រួមនឹងសតិប្បដ្ឋានវិបស្សនារហូតដល់បញ្ញាចាស់ក្លាដោយចេរភាវនា។
ដើម្បីសម្រេចព្រះនិព្វានត្រូវយកកាយនេះជាដើមទុន ក្នុងព្រះពុទ្ធសាសនា។
ការយកកាយជាដើមទុនវិនិយោគក្នុងត្រៃភពរមែងតែខាតបង់ប្រយោជន៏រកសុខពិតគ្មាន មានតែទុក្ខ ទោស ភ័យ សោក។
កាលដើមកប្បដំបូង នៃផែនដីនេះ ជាពេលដែលផែនដីបានកើតឡើង ពួកព្រហ្ម ក៏ហោះចុះពីឋានព្រហ្ម ចុះមកផែនដី ក៏មានពួកព្រហ្មខ្លះយកដៃទៅប៉ះពាល់សំបកផែនដីដែលមានសភាពទន់ៗដូចទឹកដោះខាប់ ដូចស្ករសូកូឡា មកហិត មានក្លិនឆ្ងុយឆ្ងាញ់ ក៏លិត ភ្លក់ និងបរិភោគចូលក្នុងកាយ ជ្រួបជ្រាបដោយរស់អាហារនៃសម្បកផែនដី ជាហេតុ បណ្តាលអោយពួកព្រហ្មដែលសោយសម្បកផែនដីនោះ ដាច់ឈានហោះលេងកើត បានទៅកាន់ឋានព្រហ្មវិញ ដោយក្លាយជាមនុស្សលោក មានអវយវ ភេទប្រុស ភេទស្រី ដោះ តូច ធំ ទ្វារតូច-ធំកើតចេញមកដូចមនុស្សលោកិយ ក៏កើតរាគៈ ចំណង់ កាម តណ្ហា រួមភេទជាមួយគ្នានឹងគ្នា កើតចេញជាកូន ជាចៅ... តៗពូជមនុស្ស... ។ ចំនេរតទៅ អាហារសម្បកផែនដីក៏អស់ ក៏នាំគ្នាបរិភោគ ស្រូវសាលីដុះឆ្អិនស្រាប់...... ចង់ជ្រាបច្បាស់ សូមអញ្ជើញរកអានក្នុងព្រះត្រៃបិតក ចុះ ទាន។
សង្ខេប : មាតា បិតា ជា ព្រះព្រហ្ម បង្កើតកូនប្រុស-ស្រី រស់អាស្រ័យទឹកដោះព្រះម៉ែថ្លៃ រហូតចេះញាំបបរ និង បាយ ដែល ជីវិតកូនប្រុស-ស្រីប្រព្រឹត្តិទៅសុខធំកាយ សប្បាយ ចិត្ត វាចា
ដោយបច្ច័យបួន និង ធម្មទាន អមិសទាន បរមត្ថទាន...
ដោយព្រហ្មវិហារធ៍ម របស់ព្រះព្រហ្ម មាតាបិតា បាន ដោយ នយោបាយជីវិតពិត ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ដោយគុណ ព្រះព្រហ្មមាតា-បិតាថ្លៃ ដែលកូនប្រុស-ស្រីត្រូវដឹងគុណ
និងតបគុណចញ្ចឹមមើលថែពួកលោកទាំងពីរវិញ ដោយ សុខ
កាយ សប្បាយចិត្ត ឱ្យលើសតម្លៃជីវិតកាយស្អុយនៃកូនប្រុស
-ស្រី វិញ។
" ព្រះសម្មាសម្ពុទ្ធត្រាស់ដឹង ក៏អាស្រ័យ មធុបាយាស ផ្សំដោយព្រះម៉ែស្រូវផលិតជា អង្ករ ដាំជាមួយទឹកដោះគោស្រស់ កូរចម្អិនក្នុងឆ្នាំងតម្តល់លើភ្លើង។ "
(លោកិយជីវិតមនុស្សលោកលើផែនដីនេះ)
ចុះពីឋានព្រហ្ម ដល់ផែនដី ពួកព្រហ្ម អាស្រ័យរសសម្បកផែនដីទើបរីងខាប់ថ្មីៗដូចទឹកដោះខាប់ រហូតបរិភោគ ស្រូវ បាយ ទឹកជាអាហារ រស់សាងគ្រួសារបង្កើតកូនប្រុសស្រីក៏កូនប្រុសស្រីរស់អាស្រ័យទឹកដោះ បបរ បាយ ទឹក ជាអាហារ នេះហើយជាជីវិតមនុស្សលោក។
"ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ អាស្រ័យគុណទឹកដោះ ព្រះព្រហ្ម មាតាបិតាថ្លៃ" មានអត្ថពីរាក់រហូតដល់ជ្រៅ នៃ ជម្រៅ វេទនា កាយ ចិត្ត ធ៍ម របស់សព្វសត្វលោក ត្រូវរៀនដោះទុក្ខ សាងតែសុខ និង សន្តិភាព...
មនុស្ស កើត ជាព្រហ្ម ហើយព្រហ្ម កើតជាមនុស្ស រស់លើផែនដី សាងក្រុមគ្រួសារ ដោយបង្កើតមនុស្សជាច្រើនរស់នៅរួមជុំគ្នា ដោយបង្កើត ស្តេច ម្ចាស់ក្ស័តី្រ មេដឹកនាំ អ្នកដឹកនាំ ...
។ល។ អស់គ្រប់ជាន់ថ្នាក់ក្រសួងស្ថាបនពីធំដល់តូច...។ល។ ក្នុង តំណែងនិងតួនាទីជាអ្នកបម្រើ ក្នុងសំណង់រដ្ឋ១ =ជាតិ សាសនា ពលរដ្ឋធិបតេយ្យ ចឹង :
ស្តេច សម្តេច មេដឹកនាំ ប្រធានាធិបតេយ នាយករដ្ឋមន្ត្រី មេអគ្គមេបញ្ជាការទ័ព... ។ល។ ធាតុពិតជាអ្នកបម្រើ ជាតិ សាសនា ពលរដ្ឋធិបតេយ្យដែលជាម្ចាស់ប្រទេសនិងម្ចាស់អំណាច ដែលបានបង្កើតស្តេច ម្ចាស់ក្សតី្រ សម្តេច... ។ល។
អនុម័តច្បាប់ធម្មជាតិការពារនិងរំដោះរដ្ឋ គឺ ទឹកដីប្រទេស និង ពលរដ្ឋ ជាអទិភាពទី១ ចំនែក ស្តេចជា អទិភាពទី០ ព្រោះថា ពលរដ្ឋ បង្កើតស្តេច បើស្តេចមហាចោរម្សៀតត្រូវប្រើវិធានការ
<.....> ចប់ អេវុ័ង ។
បាត់បង់ពលរដ្ឋអស់ ស្មើរនឹងបាត់បង់ប្រទេស តែបើបាត់បង់
ប្រទេសហើយ នៅឡើយសល់ពលរដ្ឋស្ម័គបូជា ពលី កាយ ចិត្ត ជីវិត ប្រពន្ធ កូនចៅ បច្ច័យបួន រួមគ្នាតែមួយជួយរំដោះ ប្រទេសជាតិឲ្យបានវិញនោះ ពលរដ្ឋ ជាអទិភាពទី១ ប្រទេសជាតិ ជាអាទិភាពទី២ ឯស្តេចជាអាទិភាពទី៣ បើសិនមិនចោរម្សៀតលួចនិងបំផ្លាញប្រទេសជាតិ សាសនា និងពលរដ្ឋជាម្ចាស់ របស់ពួកខ្លួននោះទេ។
ជាតិ សាសនា ពលរដ្ឋ ? ជាតិ = កំណើត
ជាតិ>សាសនា កើតឡើង (បុព្វជិត ព្រះសង្ឃ ជាឧត្តមភេទ)
ជាតិ>ពលរដ្ឋ កើតឡើង (ហិនភេទ)
ចឹង សាសនា>ពលរដ្ឋ (សាសនាធំជាងពលរដ្ឋ ដោយគុណធម៍ សីល សមាធិ បញ្ញា... តែធាតុពិត
មានជាតិ>មានពលរដ្ឋ>មានសាសនា, ដែលពលរដ្ឋ កើតមុន សាសនា)
ជាតិ>ពលរដ្ឋ>ធំជាង ស្តេច,ពលរដ្ឋជា ម្ចាស់បង្កើត ស្តេច ម្ចាស់ក្ស័ត្រី ...
ចឹងធាតុពិត ពលរដ្ឋ ជាព្រះបារមីម្លប់ដ៏ត្រជាក់ត្រជុំនៃ ស្តេច ម្ចាស់ក្ស័ត្រី...។ល។ ជ្រកពីក្រោម ពលរដ្ឋ (ស្តេច... ចោរមិនចោរ អាស្រ័យលើចិត្ត វាចារ កាយ, ឬ កាយ វាចា ចិត្តនៃ ស្តេច ម្ចាស់ក្ស័ត្រី មេដឹកនាំ ... ) តែបើ
ស្តេច-ម្ចាស់ក្ស័ត្រី ជាម្លប់ព្រះបារមីត្រជាក់ត្រជុំ នៃប្រជាពលរដ្ឋ
ប្រុសស្រី ភេទទី៣ទូទៅដោយទសពិធរាជធម៍នោះទើប ស្តេច
ម្ចាស់ក្ស័ត្រី... រួចខ្លួនបានសុខកាយសប្បាយចិត្តកើនទ្វេឡើងថែមចេរកាល៕
ដូច្នេះ ព្រះសង្ឃ ធំជាង ពលរដ្ឋ ៗ ធំជាង ស្តេច ទោះបីស្តេចចក្រក្តីក៏នៅតែតូចជាង ព្រះសង្ឃ ដដែរ តែ ស្តេចចក្រ នៅតែធំ
ជាងអស់ពលរដ្ឋទូទៅ មនុស្សជាតិ ស្តេច លើផែនដី គឺធំជាងនិងធ្ងន់ដោយ គុណ គុណធម៍ សីល សមាធិ បញ្ញា ។
( > ជាសញ្ញានាំអោយ, ជាសញ្ញាធំជាង, ប្រសើរជាង)
សូមអាន ដោយ បញ្ញា សីល សមាធិ និងបន្តស្រាវជ្រាវបន្ថែមក្នុងព្រះត្រៃបិតក... ផងទាន សូមអរគុណ


0 comments:
Enregistrer un commentaire