ថ្មគ្រែ ជាក្រុមប្រាសាទបុរាណមួយមានអាយុកាលនៅ សម័យមុនអង្គរក្នុងរវាងដើមស.វ.ទី៧ តែបានបាក់បែក អស់ទាំងស្រុង ក្លាយជាវត្តអារាមនៃព្រះពុទ្ធសាសនាថេរវាទ ហើយ យើងអាចនៅមើលសំណល់វត្ថុសិល្បៈបុរាណមួយចំនួន ដូចជា បំណែកផ្តែរទ្វារ សសរពេជ្រ និងជើងទម្របដិមា។ ល។ ទីតាំងប្រាសាទថ្មគ្រែ គេធ្លាប់រកឃើញសិលាចារឹក ចំនួន៣ ផ្ទាំង រួមមាន សិលាចារឹក K.122 សិលាចារឹក K.926 និងសិលាចារឹក K.927។ ដោយឡែក នៅក្នុងអត្ថបទ ខ្លីនេះ យើងផ្តោតតែលើសិលាចារឹក K.122 មួយប៉ុណ្ណោះ។ 2 សិលាចារឹកនេះ ចារឹកនៅជាប់ថ្មប៉ប្រះទឹកមួយកន្លែងក្នុង ទន្លេមេគង្គដែលមានទីតាំងស្ថិតនៅមុខវត្តថ្មគ្រែ ក្នុងភូមិ ថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ (រូបលេខ១)។ ដើម្បីមើលឃើញសិលាចារឹកនេះបាន គេត្រូវរង់ចាំ ដល់ពេលទឹកទន្លេមេគង្គស្រកផុតអក្សរចារឹកជាមុនសិន ដែលជានិច្ចកាលគេអាចមើលឃើញនៅចុងរដូវប្រាំងក្នុង រវាងខែមេសា ហើយឆ្នាំខ្លះទឹកមិនស្រកផុតក៏គេមិនអាច មើលឃើញដែរ។
សិលាចារឹកថ្មគ្រែ ចារឹកក្នុងរជ្ជកាលព្រះបាទចិតសេន- មហេន្ទ្រវរ្ម័ន ដែលជាព្រះមហាក្សត្រនៅសម័យចេនឡា ឡើងសោយរាជ្យនៅរវាងគ.ស.៦០៧ ដល់ ៦១៦។ ព្រះនាម“ចិត្រ សេន” គឺជាព្រះនាមព្រះអង្គមិនទាន់ឡើង សោយរាជ្យ និងជាមេទ័ពទៀតផង រីឯព្រះនាម “មហេន្ទ វរ្ម័ន" គឺជាព្រះនាមព្រះអង្គពេលឡើងសោយរាជ្យ។ ទ្រង់ គឺជាព្រះអនុជជីដូនមួយរបស់ព្រះបាទភវវរ្ម័នទី១ និងជា បិតារបស់ស្តេចឦសានវរ្ម័នទី១ ដែលឡើងសោយរាជ្យបន្ត ពីទ្រង់ចាប់ពីគ.ស.៦០៦ ដល់៦៣៧។ នៅក្នុងរជ្ជកាល ព្រះបាទចិត្រសេន-មហេន្ទ្រវរ្ម័ន រដ្ឋទាំងមូលមិនរួបរួមគ្នា ឡើយ ហើយតែងតែមានការបះបោរ ការប្រជែងអំណាច ជាញឹកញាប់ពីសំណាក់ស្តេចសាមន្តរដ្ឋផ្សេងទៀត។ ហេតុដូច្នេះហើយ ទើបបានជាយើងឃើញថា សិលាចារឹក នៅក្នុងរជ្ជកាលព្រះបាទចិត្រសេន-មហេន្ទ្រវរ្ម័ន ច្រើនត រៀបរាប់អំពីជ័យជម្នះរបស់ព្រះអង្គលើការបង្រ្កាបក្រុម បះបោរ និងសាងរបស់ពិសិដ្ឋក្នុងសាសនាដើម្បីទុកគោរព បូជានៅទីកន្លែងជាច្រើន។ សិលាចារឹកក្នុងរាជ្យរបស់ទ្រង់ ច្រើនរកឃើញនៅលើទឹកដីថៃ លាវ ដែលជាអតីតដែនដី អាណាចក្រចេនឡា និងមួយចំនួនទៀតរកឃើញនៅទឹកដី ខ្មែរបច្ចុប្បន្ន តួយ៉ាងដូចជា រកឃើញនៅខេត្តក្រចេះ ជាដើម។
ដោយឡែក សិលាចារឹកថ្មគ្រែ K.122 ដែលយើងនឹងលើក មកសិក្សានេះ មានខ្លឹមសារដូចគ្នាទាំងស្រុងជាមួយ សិលាចារឹកចំនួនពីរផ្សេងទៀតនៅក្នុងខេត្តក្រចេះដដែល គឺសិលាចារឹកភ្នំសុពណ៌កាលី និងសីលាចារឹកភ្នំសំបុក ហើយតាមរយៈអត្ថ ន័យនេះបង្ហាញថា សិលាចារឹកនេះ ចារឡើងនៅពេលទ្រង់នៅជាមេទ័ព ពុំទាន់ឡើង សោយរាជ្យជាស្តេចនៅឡើយទេ។ សិលាចារឹកថ្មគ្រែខាងលើនេះទៀតសោត ចារឹកជាភាសាសំស្ក្រឹត មានចំនួន ៤ បន្ទាត់ ហើយលោក ហ្សក សឺដេស ធ្លាប់បានសិក្សាម្តង រួចមកហើយកាលពីឆ្នាំ ១៩៥០ ព្រមទាំងធ្លាប់មានការ សិក្សាពីអ្នកស្រាវជ្រាវមួយចំនួនទៀតដូចជា លោក អេ ជែន អៃម៉ូញ ឆ្នាំ១៩០០ លោក លូណេ ដឺឡាហ្សង់ព្យ ឆ្នាំ១៩០២ លោក ហង់រី ប៉ាម៉ង់ច ឆ្នាំ១៩២៧។ល។
អត្ថបទពាក្យចារឹក
ភក្ត្យា ភគវតឝ៊ ឝម្ភោរ៊
មាតាបិត្រោរនុជ្ញយា
ស្ថាបតញ្ចិត្រសេនេន
លិង្គញ្ជយតិ ឝាម្ភវម៊។ សិលាចារឹកថ្មគ្រែK116
បំណកប្រែ
ដោយសេចក្តីគោរពចំពោះព្រះសម្ភុ (ព្រះសិវ)ដោយមាន សេចក្តីណែនាំអំពីព្រះរាជមាតា ព្រះបិតាទាំង២ព្រះអង្គ ព្រះសិវលិង្គស្ថាបនាដោយព្រះបាទចិត្រសេនរមែងទទួល បានជ័យជម្នះ។
អត្ថបទដោយ៖ លោក កំ វណ្ណរ៉ា
ប្រភព: ហ្វេសបុក Chan Tour



0 comments:
Enregistrer un commentaire