mardi 13 octobre 2026

ដើម្បីត្រាស់ដឹងឆាប់ក្នុងរយ:ពេល២០អសង្ខៃកម្រៃ១សែនមហាកប្ប បុគ្គលគប្បី ត្រូវសាងបញ្ញាបារមីអោយចាស់ក្លាជាមុនសិនជាដើមទុនបញ្ញាជាធំនាំមុខ រួច វិភាគរកហេតុនៃទុក្ខ និង ផលនៃទុក្ខ ហេតុ នៃការកើត រស់ ក្មេង ចាស់ ឈឺព្យាបាលជា ស្លាប់, មានការកើត មាន ទុក្ខ និង មាន ការស្លាប់ នោះដាច់ខាត ក៏ត្រូវមាន ទីរំលត់អស់ទុក្ខកំណើតកើត វិញ គឺព្រះនិព្វាន៕ 

រួចតាំងសេចក្តីប្រាថា្នព្រះពុទ្ធភូមិកសាងព្រះបារមីធម៌ធំតូចទាំងអស់៣០+កត្តញ្ញូ+កត្តវេទី +ចិត្តំក្លាហានមោះមុតមិនរួញរាជាដាច់ខាតក្នុងការកសាងបំពេញព្រះបារមីធម៌តូចធំទាំងអស់ទាំង៣០អោយឆាប់ពេញបរិបូរណ៏ក្នុងរយ:ពេល២០អសង្ខៃកម្រៃ១សែនមហាកប្បផែនដី ដោយចាប់ធ្វើពីពេលតាំងចិត្តប្រាថ្នាព្រះពុទ្ធភូមិបញ្ញាធិកទៅ... 


តាំងចិត្តប្រាថ្នាភ្លាម តាំងចិត្ត លះចោលភ្លាម ដោយគិតថា ទ្រព្យសម្បត្តិ ដី ផ្ទះ ប្រពន្ធ កូន ចៅ ការងារ មុខតំណែង តួនាទី យស្តិ បុណ្យសក្ដិ អំណាច លោកធម៌ទាំង៨ ...។ល។ មិនមែនជារបស់ផ្ទាល់ខ្លួនទេ ជារបស់មិនទៀង រួមទាំងរូបកាយនេះទាំងមូលទៀត ដាច់ខាតត្រូវតែលះចោលជាទាន អោយដល់ ពួកមនុស្ស សត្វ ពួកអមនុស្សទូទៅដែលចង់បាន។ ចឹង ព្រះពុទ្ធភូមិបញ្ញាធិកត្រៀមចិត្ត កាយ វាចារួចជាស្រេចថាមិនមែនជារបស់ខ្លួនឯងឡើយ ដើម្បីលះជាទាន បារមី ឧបបារមី និង បរមត្ថបារមី 

១. ទានបារមី — ចេះឱ្យ និងចែករំលែកដោយចិត្តសប្បុរស មិនកំណាញ់។

២. សីលបារមី — រក្សាសីល មិនបៀតបៀនសត្វលោក និងប្រព្រឹត្តអំពើល្អ។

៣. នេក្ខម្មបារមី — លះបង់តណ្ហា និងសេចក្ដីជាប់ជំពាក់ ដើម្បីស្វែងរកសេចក្ដីរួចផុត។

៤. បញ្ញាបារមី — សិក្សាព្រះធម៌ ពិចារណាហេតុផល និងយល់សច្ចធម៌តាមការពិត។

៥. វីរិយបារមី — ព្យាយាមមិនបោះបង់ការធ្វើល្អ និងការបំបាត់កិលេស។

៦. ខន្តិបារមី — អត់ធ្មត់ចំពោះការលំបាក ពាក្យសម្ដី និងការប្រឈមផ្សេងៗ។

៧. សច្ចបារមី — ប្រកាន់សច្ចៈ និយាយពិត និងស្មោះត្រង់ចំពោះសេចក្ដីសម្រេចរបស់ខ្លួន។

៨. អធិដ្ឋានបារមី — តាំងចិត្តមុតមាំលើគោលដៅត្រឹមត្រូវ មិនងាយរង្គោះរង្គើ។

៩. មេត្តាបារមី — មានមេត្តាចំពោះសត្វលោកទាំងអស់ ដោយមិនរើសអើង។

១០. ឧបេក្ខាបារមី — រក្សាចិត្តស្មើ មិនលម្អៀងដោយស្រឡាញ់ ស្អប់ ឬការឡើងចុះនៃលោកធម៌។ 



0 comments:

Enregistrer un commentaire