lundi 3 août 2026

 🙏🙏🙏ម្តាយលោតាធំ មុននឹងលាចាកលោកបានបន្សល់បណ្តាំចុងក្រោយ អានហេីយពិតជារំជួលចិត្តពាក្យនេះមានន័យជ្រៅជាងបណ្ឋិតទៅទៀត ៖

«បណ្ដាំចុងក្រោយ នៃជីវិតម្ដាយឱ្យកូនពៅទុកជាកេរមតក»

«បណ្ដាំចុងក្រោយ មុននឹងម្ដាយលាបែកគ្នា លុះអវសាន្តពីកូន គ្មានថ្ងៃវិលមកជួបគ្នាវិញ»

កូនពៅ !!! ខិតមកជិតម្ដាយ ម្ដាយសូមផ្ដាំបណ្ដាំចុងក្រោយ មុននឹងម្ដាយបែកពីកូន បែកលុះ   អវសាន្ត  គ្មានថ្ងៃវិលវិញនៅក្នុងជាតិនេះ ។  

ម្ដាយសូមផ្ដាំកូន អោយកូនដាក់ជើងកូននឹងដី អោយឈរជាប់នឹងដី កុំអោយហើបផុតជើងពីដីប៉ះខ្យល់។ បើពេលណាជើងកូនហើបពីដីប៉ះខ្យល់ហើយ វានឹងមានការឃ្លីងឃ្លោង។ ពេលកូនឈរជាប់នឹងដីហើយ ចូលកូនរុញក្បាលកូនអោយផុតមេឃ។ កូនរុលក្បាលកូនផុតមេឃហើយ  កូនក្រឡេកមើលចុះមកក្រោមវិញ កូននឹងឃើញអ្វីៗទាំងអស់គ្រប់បែបយ៉ាង ។ ពេលកូនខ្ពស់ផុតមេឃហើយ ចូលកូន     បន្ទាបខ្លួនកូនអោយទាបជាទីបំផុត ដើម្បីអោយកូនដើរចូលទៅកន្លែងណាក៏ចុះដែរ ។ ពេលខ្លួនកូនធំជាទីបំផុត ឋានៈបុណ្យស័ក្តិកូនធំជាទីបំផុត សូមកូនបង្រួញខ្លួនកូនអោយតូចជាទីបំផុត កូនអាចចូលទៅអង្គុយកន្លែងណាក៏បានដែរ ។ នៅពេលដែលកូនអាចធ្វើកិច្ចការនេះបាន កូននឹងអាចយកឈ្នះលើរាល់សត្រូវ និងរាល់ឧបសគ្គទាំងពួង»។

0 comments:

Enregistrer un commentaire