ដើមកន្ទ្រប+សម្បកដើមអំពិលទឹក+សម្បកដើមអង្គារដី + សម្បកដើមគ = ព្យាបាលក្រពះពោះវៀន
ជីនាងវង១ដៃពេញ+ដើមទឹកដោះខ្លា = លាងឈាម
ស្មៅស្លាបទា
៚ស្មៅស្លាបទាឈ្មោល គឺជាប្រភេទតិណជាតិដុះវារមួយប្រភេទ ដែលមានឈ្មោះវិទ្យាសាស្ត្រថា Commelina diffusa Burm. f. ស្ថិតក្នុងអំបូរ Commelinaceae និងមានឈ្មោះជាភាសាអង់គ្លេសថា Spreading Dayflower ឬ Climbing Dayflower ។
៚អត្ថប្រយោជន៍ផ្នែកប្រើប្រាស់ជាឱសថបុរាណ៖
១.ព្យាបាលគ្រុនផ្តាសាយ ក្តៅខ្លួន និងរលាកបំពង់ក៖ ប្រើប្រាស់រុក្ខជាតិស្រស់ដាំទឹកពិសារ ឬបុកពូតយកទឹកហូប ដើម្បីជួយកាត់បន្ថយកម្តៅ និងសម្រាលការឈឺក ។
២.ព្យាបាលរលាកផ្លូវនោម និងប្លោកនោម៖ ទឹកដាំពីស្មៅស្លាបទាឈ្មោលមានសកម្មភាពជាថ្នាំបញ្ចុះនោមធម្មជាតិ ជួយលាងសម្អាតប្រព័ន្ធទឹកនោម និងកាត់បន្ថយការនោមផ្សា ។
៣.ព្យាបាលរាកមួល និងរលាកពោះវៀន៖ យកដើម និងស្លឹកដាំទឹកពិសារ ដើម្បីជួយសម្រួលប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយការរាករូស ។
៤.ជួយបញ្ចុះសម្ពាធឈាម៖ ពិសារទឹកដាំក្នុងកម្រិតល្មមជាប្រចាំ ជួយសម្រួលដល់ចរន្តឈាម និងបញ្ចុះឈាម ។
៥.ព្យាបាលបូសទ្រនិច ពិស និងហើមសន្លាក់៖ យកស្មៅស្លាបទាឈ្មោលស្រស់ បុកឱ្យម៉ដ្ត លាយជាមួយអំបិលបន្តិច រួចយកទៅបំពោកត្រង់កន្លែងហើម ឬកន្លែងកើតបូស ដើម្បីជួយបឺតជញ្ជក់ខ្ទុះ និងកាត់បន្ថយការឈឺចាប់ ។
៦.ព្យាបាលសត្វល្អិតទិចខាំ (ក្អែប ខ្យាដំរី)៖ បុកពូតយកទឹកលាបផង និងយកកាកបំពោកពីលើមុខរបួសផង ដើម្បីជួយបន្សាបពិសជាបឋម ។
៚កម្រិតប្រើប្រាស់ទូទៅ៖ រុក្ខជាតិទាំងមូល
៙.ស្រស់៖ ប្រើប្រាស់ពី ៦០ ក្រាម ទៅ ១២០ ក្រាម ក្នុងមួយថ្ងៃ ។
៙.ឱសថក្រៀម/ហាលស្ងួត៖ ប្រើប្រាស់ពី ១៥ ក្រាម ទៅ ៣០ ក្រាម ក្នុងមួយថ្ងៃ ។
៙.បញ្ចាក់៖ ស្ត្រីមានផ្ទៃពោះ មិនត្រូវហូបឱសថនេះឡើយ ។
អ្នកមានសីតុណ្ហភាពរាងកាយត្រជាក់ខ្លាំង មនុស្សប្រភេទធាតុត្រជាក់ ងាយរងា មិនគួរពិសារក្នុងកម្រិតច្រើន ឬរយៈពេលយូរពេកទេ ព្រោះរុក្ខជាតិនេះមានធាតុត្រជាក់ខ្លាំង ។
រូបមន្តជំងឺក្រពះ
-មេីមស្មៅក្រវ៉ាញជ្រូក100ក្រាម
-សំបកធ្មា(ធ្មៀ) 100ក្រាម
-ស្លឹកមន 100ក្រាម
»យកទាំងបីមុខទៅហាលអោយស្ងួត រួចបុកអោយម៉ត់ល្អ
»យកលាយចូលគ្នាអោយសព្វល្អ
🍵ហូប1ថ្ងៃ3ដង 1ដង1ស្លាបព្រាកាហ្វេ
⛔ហាមចំពោះអ្នកប្រេីថ្នាំរបេង
⚠️តម ជ្រក់ ម្ទេស ថៃថាវ
#healthtips #ចែករំលែកចំណេះដឹង

0 comments:
Enregistrer un commentaire