samedi 28 février 2026

 តេីដូនតាខ្មែរខ្លាំងជាងAlien ឬអម្បូរAlien? 👽

ការកងសាងប្រាសាទ តួលេខ នៃប្រាសាទអង្គរវត្ត🇰🇭

ប្រវែងនៃច្រកចូល និងចម្ងាយពីចំណុចមួយទៅចំណុចមួយទៀតក្នុងប្រាសាទ គឺជា ពេលវេលានៃចក្រវាល បង្ហាញ៤យុគយ៉ាងត្រឹមត្រូវ

រាល់ការគណនារបស់ដូនតាដែលមិនខុសសូម្បីតែមួយមីលីម៉ែត្រ


ក្ឫតយុគ ជាយុគមាសដែលមនុស្សមានសីលធម៌ខ្ពស់បំផុត មានរយៈពេល ១,៧២៨,០០០ ឆ្នាំ។

ត្រេតាយុគ យុគដែលសីលធម៌ចាប់ផ្តើមចុះថយ ១,២៩៦,០០០ ឆ្នាំ។

ទ្វាបរយុគ យុគដែលសីលធម៌នៅសល់ពាក់កណ្តាល ៨៦៤,០០០ ឆ្នាំ។

កលិយុគ យុគបច្ចុប្បន្នដែលសីលធម៌ចុះខ្សោយបំផុត ៤៣២,០០០ ឆ្នាំ។


ប្រវែងនៃច្រកចូល និងចម្ងាយពីចំណុចមួយទៅចំណុចមួយទៀតក្នុងប្រាសាទ នៅពេលបំប្លែងជាខ្នាត ហត្ថ គឺមានតួលេខ ១៧២៨, ១២៩៦, ៨៦៤, និង ៤៣២ នេះយ៉ាងត្រឹមត្រូវ!


😳បានន័យថាដូនតាខ្មែរគណនាដឹងគ្រប់សព្វពីចក្រវាលនឹងមានការលាយហេីយកេីតថ្មី ទាំងដែលមិនទាន់វិទ្យាសាស្រ្តវាស់ដឹង ! មិនដឹងមានអ្វីយកមកសសេីរប្រៀបផ្ទឹមបានទេ


នៅចុងបញ្ចប់នៃ កលិយុគ យុគដែលយើងកំពុងរស់នៅសព្វថ្ងៃ ដែលសីលធម៌ធ្លាក់ចុះដល់ចំណុចសូន្យ ពិភពលោកនឹងត្រូវឆ្លងកាត់ការសម្អាតដ៏ធំមួយ។


ព្រះពុទ្ឋមានបន្ឋូលថា

ពិភពលោកមានតែកាកេីតនឹងរលត់

ចឹងវានឹងចាប់ផ្តេីមថ្មីម្តងទៀត ចឹងនឹងមានការកកេីតពិភពលោកថ្មីបន្ទាប់ពីផែនដីនេះរលាយបាត់

វានឹងបន្តវដ្តនេះរហូត ឥតដាច់? 


ការដែលដូនតាខ្មែរឆ្លាក់ប្រវែងផ្លូវដើរតំណាងឱ្យយុគសម័យទាំងនេះ បង្រៀនយើងថា

ភាពមិនទៀង ទុក្ខវេទនា ឬភាពចុះខ្សោយនៃសីលធម៌ក្នុងសម័យកលិយុគ មិនមែនស្ថិតស្ថេរជារៀងរហូតឡើយ។ វាគ្រាន់តែជាផ្នែកមួយនៃចលនាធម្មជាតិប៉ុណ្ណោះ។


 ការត្រៀមខ្លួន ទោះបីយើងស្ថិតក្នុងយុគដែលសីលធម៌ធ្លាក់ចុះ ក៏យើងអាចបង្កើត "យុគមាស" ក្នុងចិត្តខ្លួនឯងបាន តាមរយៈការរក្សាសីល និងបញ្ញា។ 

តេីអាចទេ? ត្រូវសួរថាមនុស្សម្នាក់ ព្រមទំលាក់ចុះទេ? 


និរន្តរភាពអង្គរវត្ត គឺជាតំណាងនៃចក្រវាលដែលមិនចេះស្លាប់។ ការដែលយើងដើរចូលទៅដល់ ស្នូលកណ្តាល នៃប្រាសាទ គឺជានិមិត្តរូបនៃការចាកចេញពីវដ្តនៃយុគសម័យដ៏វក់វី ដើម្បីទៅរកភាពស្ងប់សុខដែលជាអមតៈ។


ប្រាសាទអង្គរវត្តមិនត្រឹមតែប្រាប់ពីអតីតកាលទេ ប៉ុន្តែវាគឺជា នាឡិកាចក្រវាល ដែលប្រាប់ពីពេលវេលាដែលយុគសម័យនីមួយៗត្រូវផ្លាស់ប្តូរ។ 

មិនដឹងមានពាក្យបែបណា លេីសពីអច្ឆរិយះទៀត ព្រោះដូនតាដឹងពីកាប្រែលប្រួលពិភពលោកទាំងមូល គឺដឹងពីចិត្តមនុស្សធ្លាក់ចុះគ្មានសីលធម៍។


តេីបែបនេះបានមានរូបសំណាក កូរសមុទ្រទឹកដោះ យកទឹកអម្រឹម? ផឹកទៅអមតះ? 

កូរសមុទ្រទឹកដោះគឺមានន័យថា គឺដុសខាត់ចិត្តឲ្យស្អាត បេីមិនចឹងមិនមែនត្រូវការពេលកូររាប់ពាន់ឆ្នាំទេ ទោះស្ថិតក្នុងយុគសម័យណាក៏ដោយ បើមនុស្សចេះ "កូរ" ឬចម្រើនសតិ បំបែក Zombie Cells (កិលេស) ចេញពីចិត្ត នោះគេនឹងទទួលបានភាពជាអមតៈ (មិនកើតមិនស្លាប់) និពាន្វ។ 


យុគសម័យអាចផ្លាស់ប្តូរ ប៉ុន្តែសច្ចធម៌មិនដែលប្រែប្រួលទេ

ធេី្វយ៉ាងណាស្វែងរកសច្ចធម៍ បេីមនុស្សអោបក្រសោបតែពាក្យថា អញ។ 






0 comments:

Enregistrer un commentaire