#សេះពលាហក: (សៀវភៅមង្គលសូត្រ ៣៨ប្រការ)
នៅក្នុងស្រះកណ្ដាលប្រាសាទនាគព័ន្ធមានចម្លាក់សេះនេះមួយដែលមានមនុស្សតោងច្រើននាក់។
🙏សេាវចស្សតា ភាពនៃខ្លួនជាបុគ្គលគឺគេប្រដៅងាយជាមង្គលដ៏ឧត្តម។
ដំណាលថា មាននាយសំពៅប្រាំរយនាក់បានលិចសំពៅហើយហែលទៅទើលើកោះមួយ ដែលមានស្រីយក្ខិនីក្លែងខ្លួនធ្វើជាស្រីស្អាត លួងលោមយកធ្វើជាប្ដី លុះបានប្រុសធ្វើជាប្ដីថ្មីគេនឹងចាប់ស៊ីប្រុសចាស់នោះអស់។នាយសំពៅទាំងអស់នៅរួមរស់ជាមួយស្រីយក្ខិនីអស់នោះមួយរយៈ។មាននាយសំពៅម្នាក់ដឹងរឿងនេះក៏បបួលគ្នារត់គេច។នាយសំពៅ២៥០នាក់ដែលប្រដៅបានងាយក៏នាំគ្នាលោតហែលទឹកគេចចេញទៅ។ឯងនាយសំពៅ ២៥០ នាក់ទៀតជាមនុស្សមិនយល់ការ ដោយសារចិត្តជាប់ក្នុងកាមជាមនុស្សប្រដៅមិនបានក៏ក្រាញនៅទីនោះ។
គ្រានោះព្រះពោធិសត្វដែលកើតជាសត្វសេះ "ពលាហក:"នៅកោះលង្កា ក៏ឱ្យនាយពាណិជ្ជទាំង២៥០ នាក់តោងហោះយកមកដាក់នៅកោះជម្ពូរទ្វីបដូចបំណង។
👉សរសេរសង្ខេប
កាលខ្ញុំនៅធ្វើ guide មិនដឹងប្រវត្តិរឿងនេះទេដឹងត្រឹមតែប្រាប់ភ្ញៀវថាសេះនេះឈ្មោះ"សេះបាឡាហា"។
🙏Guides ជំនាន់ថ្មីគួរដឹងពីរឿងនេះដើម្បីនិយាយប្រាប់ភ្ញៀវ។



0 comments:
Enregistrer un commentaire