🌺ការបំពេញបារមី នៃព្រះពោធិសត្វទាំង៣ប្រភេទគឺ
មាន៣ដំណាក់កាល ដំណាក់កាលទី១ គឺប្រាថ្នាក្នុងចិត្ត
ការប្រាថ្នាក្នុងចិត្ត ហៅថា មនោបណិធាន ដំណាក់
កាលទី២ គឺ ការបញ្ចេញ វាចាមកខាងក្រៅ ហៅថា
វចីបណិធាន ដំណាក់ទី៣ បញ្ចេញទាំង កាយវាចាចិត្ត៊
ហៅថា កាយវចីមនោបណិធាន ។
🙏🌺1-ព្រះពោធិសត្វ បញ្ញាធិក
🙏🌺2-ព្រះពោធិសត្វ សទ្ធាធិក
🙏🌺3-ព្រះពោធិសត្វ វិរិយាធិក
1-ព្រះពោធិសត្វ បញ្ញាធិក ប្រាថ្នាក្នុងចិត្ត ៧អសង្ខេយ្យ
បញ្ចេញវាចា ៩អសង្ខេយ្យ បញ្ចេញទាំងកាយវាចាចិត្ត
៤អសង្ខេយ្យ និង ១សែនមហាកប្ប សរុប២០អសង្ខេយ្យ
កម្រៃ១សែនមហាកប្ប ។
2-ព្រះពោធិសត្វ សទ្ធាធិក ប្រាថ្នាក្នុងចិត្ត ១៤អសង្ខេយ្យ
បញ្ចេញវាចា ១៨អសង្ខេយ្យ បញ្ចេញទាំងកាយវាចាចិត្ត
៨អសង្ខេយ្យ និង ១សែនមហាកប្ប សរុប៤០អសង្ខេយ្យ
កម្រៃ១សែនមហាកប្ប។
3-ព្រះពោធិសត្វ វិរិយាធិក ប្រាថ្នាក្នុងចិត្ត ២៨អសង្ខេយ្យ
បញ្ចេញវាចា ៣៦អសង្ខេយ្យ បញ្ចេញទាំងកាយវាចាចិត្ត
១៦អសង្ខេយ្យ និង១សែនមហាកប្ប សរុប៨០អសង្ខេយ្យ
កម្រៃ១សែនមហាកប្ប។
🙏🌺ដោយលោកគ្រូ អគ្គបណ្ឌិត ប៊ុតសាវង្ស


0 comments:
Enregistrer un commentaire