ព្រះពុទ្ធបដិមាបែបពុទ្ធសាសនាមហាយាន ឬ វជិរយាន(វជ្រយាន) ត្រូវបានសាងឡេីងក្នុងចុងស.វ.ទី១២ និងដេីមស.វ ទី១៣ (គ.ស.១១៨១-១២១៨) នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ រចនាបទបាយ័ន ដោយសារព្រះបាទជ័យវរ័្មនទី៧ ព្រះអង្គគោរពកាន់ពុទ្ធសាសនាមហាយាន។ ព្រះពុទ្ធបដិមានេះបង្កប់ព្រះពុទ្ធរូបតូចៗជា
ច្រេីននៅលេីព្រះកាយរបស់ព្រះអង្គ ពីក្រោមដល់លេីព្រះកេស ការណ៍នេះបញ្ជាក់ថា ព្រះពោធិសត្វមានជំនឿជឿជាក់លេីព្រះពុទ្ធ ដែលបានត្រាស់ដឹងហេីយក្នុងកប្បនេះ ក្នុងន័យថា គ្រប់ជ្រុងនៃរាងកាយសូម្បីក្នុងរោមរបស់ព្រះពោធិសត្វក៏មានព្រះពុទ្ធត្រាស់ដឹងដែរហេីយបង្កប់នូវមេត្តាធម៌គ្រប់ពេលវេលាចំពោះសព្វសត្វទាំងអស់ ហេីយព្រះពោធិសត្វយកព្រះពុទ្ធត្រាស់ដឹងជាទីពឹងទីរលឹកនិងជាមាគ៌ាសម្រាប់ដេីរទៅរកទីរំលត់ទុក្ខ មុននឹងប្រោសសត្វបានតាមបំណងហេីយ។
ការសាងសង់ព្រះពុទ្ធបដិមាបែបមហាយាននេះ គឺសាងតាមទម្រង់ដេីមទាំងស្រុង អ្នកសាងពិតជាពុំមានសេចក្តីប្រមាថនោះឡេីយ ក្នុងចេតនាអភិរ័ក្សរក្សាវប្បធម៌ដេីមប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនអ្នកកាន់ពុទ្ធសាសនាទាំងអស់មេត្តាកុំយករឿងនេះមកវាយប្រហារគ្នាដោយខ្វះការស្រាវជ្រាវគ្រប់ជ្រុងជ្រោយ ដែលជាហេតុបច្ច័យនាំឱ្យបែកបាក់សាមគ្គីធម៌រវាងខ្មែរនិងខ្មែរ ( ១២ មករា ព.ស.២៥៦៩ គ.ស.២០២៦)។

0 comments:
Enregistrer un commentaire