mercredi 17 décembre 2025

 ខ្មែរគ្រប់គ្រងខេត្តត្រាត និងខេត្តចន្ទបុរីឡើងវិញបាន១៤ឆ្នាំ


រូបភាពកងទ័ពបារាំង-ខ្មែរ ចូលកាន់កាប់ខេត្តត្រាត ឆ្នាំ១៩០៤


ថ្ងៃទី២២ ខែមករា ឆ្នាំ១៩០៤ កងទ័ពចម្រុះបារាំង-ខ្មែរ បានចូលកាន់កាប់ខេត្តត្រាត (ខេត្តត្រាត ដាក់ឈ្មោះតាមដើមត្រាច ដែលសំបូរនៅតំបន់ហ្នឹង) ក្រោយពីទទួលបានជ័យជម្នះក្នុងសង្រ្គាមលើទ័ពសៀម និងក្រោយការចុះសន្ធិសញ្ញាបារាំងសៀម ឆ្នាំ១៩០៤ សៀមបានបង្ខំចិត្តប្រគល់ខេត្តចន្ទបុរី  ខេត្តត្រាត និងខេត្តព្រះចន្ទគីរី (ខេត្តកោះកុង) ដែលសៀមបានឈ្លានពានយូរមកហើយ មកអោយខ្មែរវិញ។


សម្តេចព្រះនរោត្តម សុធារស ដែលជាព្រះអយ្យកោរ (ជីតា) ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក៏ជាមេទ័ពមួយរូបដែលបានចូលរួមដឹកនាំកងទ័ពបារាំង-ខ្មែរ នៅក្នុងរូបភាពខាងលើចូលកាន់កាប់ខេត្តត្រាត និងទម្លាក់ទង់ជាតិសៀមរូបដំរីចុះផងដែរ។


អាជ្ញាធរបារាំង-ខ្មែរគ្រប់គ្រងខេត្តត្រាត និងខេត្តចន្ទបុរីឡើងវិញបានរយះពេល១៤ឆ្នាំ (១៨៩៣-១៩០៧) ដោយដាក់ក្រោមដែនរដ្ឋបាលឥណ្ឌូចិនមានរេសុីដង់គ្រប់គ្រងពីខេត្តកំពត មុនពេលសៀមសុំដោះដូរយកខេត្តត្រាត និងចន្ទបុរីជាថ្នូរនឹងការប្រគល់ទឹកដីខេត្តសៀមរាប បាត់ដំបង និងម្លូរព្រៃ (ព្រះវិហារ) មកអោយខ្មែរវិញនៅឆ្នាំ១៩០៧។ 

0 comments:

Enregistrer un commentaire