បណ្តាំព្រះអរិយមេត្រី ខ្មែរយើងហៅថា ព្រះសិអារ្យមេត្រី
បពិត្រលោកម្ចាស់ មាល័យ សូមលោកម្ចាស់ប្រាប់មនុស្ស
លោកផងថា បើមនុស្សលោកប្រាថ្នាកើតជួបញោម សូមឱ្យ
ពួកមនុស្ស ក្នុងមួយឆ្នាំ បានស្តាប់គាថា វេស្សន្តរជាតក ម្តង
កុំធ្វើអនន្តរិយកម្ម៥ គឺ សម្លាប់ម្តាយ សម្លាប់ឳពុក ប្រទូសព្រះលោកហិតព្រះពុទ្ធ សម្លាប់ព្រះអរហន្ត និង បំបែកសង្ឃ ។
កុំកាប់បំផ្លាញដើមពោធិព្រឹក្ស ត្រូវនាំគ្នារក្សាសីល៥
បម្រើមាតាបិតា សាងទាន សីល ភាវនា ចម្រើនមេត្តា គ្រប់គ្នា
ធ្វើបានប៉ុណ្ណឹង ពួកមនុស្សនឹងកើតទាន់ញោមពេលញោម
ចុះទៅត្រាស់ដឹងជាព្រះពុទ្ធ ក្នុងជម្ពូរទ្វីបហើយ ។
👏🏻💙ចម្រើនពរញោមៗ នេះជាបណ្តាំព្រះសិអារ្យមេត្រី
ដល់ពួកមនុស្ស តាមរយៈព្រះអរហន្តឈ្មោះ មាល័យ ។
👏🏻💙នៅថ្ងៃ១៥កើត គ្រប់ខែទាំងអស់ ព្រះសិអារ្យមេត្រី
តែងចុះមកកាន់ឋាន តាវតឹង្សពិភព ថ្វាយបង្គំព្រះចូឡាមុនី
ចេតិយ ដែលដាក់នូវព្រះចង្កូមកែវ ស្បង់ចីវរ របស់ព្រះពុទ្ធ
ទាំងបួនព្រះអង្គដែលបានត្រាស់ដឹងរួចហើយ ក្នុងនោះព្រះ
អរហំសម្មាសម្ពុទ្ធ មហាសមណគោត្តម បរមគ្រូយើង ក៏មាន
វត្ថុគោរពបូជា របស់ទ្រង់ នៅឋាន តាវតឹង្សពិភព ដែរ ។👏🏻💙
🙏🏻💙🌷
ធម្មទានដោយ សិស្សលោកគ្រូអគ្គបណ្ឌិត ប៊ុតសាវង្ស
ប្រភព:សុវណ្ណរស្មី

0 comments:
Enregistrer un commentaire