<<< ព្រះនៃលទ្ធិធម្មាប្រជាធិបតេយ្យពិត ទាំង១៨នាក់ប្រុស៩+ស្រី៩ ស្មើរៗគ្នា គ្មាន មេ គ្មានកូនឡើយ ដើម្បីធានា ទាំងគុណភាព+ទាំងប្រសិទ្ធិភាពក្នុងការបម្រើការងារតូចធំទាំងអស់ជូន ប្រទេសជាតិ សាសនា ពលរដ្ឋខ្មែរ៕ >>>
ឬ ...
ព្រះនៃលទ្ធិធម្មាប្រជាធិបតេយ្យពិត ទាំង១២នាក់ប្រុស៦+ស្រី៦ ស្មើរៗគ្នា គ្មាន មេ គ្មានកូនឡើយ ដើម្បីធានា ទាំងគុណភាព+ទាំងប្រសិទ្ធិភាពក្នុងការបម្រើការងារតូចធំទាំងអស់ជូន ប្រទេសជាតិ សាសនា ពលរដ្ឋខ្មែរ៕
ព្រះនៃលទ្ធិធម្មាប្រជាធិបតេយ្យ គឺត្រូវបង្កើតមេដឹកនាំ១២នាក់ក្នុងបក្សមួយ ស្របតាមព្រះខែវិលជុំផែនដីទាំងមូលចំនួន១២ខែចឹងដែរដើម្បីគ្រប់គ្រងពិភពលោក ហើយក៏ស្របតាមក្បួនតម្រាជ័យភូមិខ្មែរកសាងមហាប្រាសាទព្រះបរមវិស្នុលោក អង្គរវត្តមាសនៃសម័យកាលមាសនោះដែរ។ ព្រោះថា កាលណាមេដឹកនាំតែមួយ ដឹកនាំប្រទេសតែម្នាក់ឯង នោះនឹងទៅជាឆ្កួតនឹងអំណាចលែងខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទៀតហើយ ព្រោះឆ្កួតនឹងអំណាចអាក្រក់ទាំង១២យ៉ាង៖
១.មេដឹកនាំដែលកាន់អំណាចយូរឆ្នាំនឹងអសីលធម៌ជាមួយនារីវ័យក្មេង ព្រោះមានលុយ មានអំណាចក្នុងដៃ ហើយចង់សប្បាយបែបនេះពេញមួយជីវិត ហើយធ្វើអំពើអាក្រក់គ្រប់បែបយ៉ាងដើម្បីការពារអំណាច។
២.កាលណាមេដឹកនាំនៅកាន់អំណាចយូរពេក វានឹងក្លាយទៅជាមនុស្សញៀននឹងអំណាច សប្បាយភ្លើតភ្លើន ភ្លេចភ្លាំង វង្វេងស្មារតី ប្រែក្លាយអ្នកដឹកនាំល្អទៅជាអ្នកដឹកនាំអាក្រក់ ព្រោះចង់នៅក្រាញកាន់អំណាចក្នុងដៃអស់មួយជីវិតតែ១នាក់ឯង រួចបន្តអោយ កូនខ្លួន ឯងកាន់បន្តទៀត។
៣.ពេលមេដឹកនាំកាន់អំណាចយូរ ក្រអឺតក្រទម ហ៊ានយកប្រទេសទាំងមូលធ្វើជាទ្រព្យកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនឯង ធ្វើដូចជាល្បែងកម្សាន្ត ចង់ធ្វើអ្វីតាមចិត្តចង់បាន ដោយមិនខ្លាចប្រជាជន និងអ្នកប្រាជ្ញទាល់តែសោះឡើយ។
៤.នៅពេលដែលមេដឹកនាំកាន់អំណាចយូរ គេនឹងឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិគ្មានព្រំដែន ដែលកើតចេញពីអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស ការជិះជាន់ បង្កើតក្រុមបក្សពួកដើម្បីបង្កើតក្រុមបង្កើនឥទ្ធិពលការពារអំណាច ដែលនាំឱ្យកើនឡើងនូវធនធានមន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋ-ឯកជន ពុករលួយ កេងប្រវ័ញ្ចប្រជាពលរដ្ឋ ដែលបណ្ដាលឱ្យរបៀបគ្រប់គ្រងប្រទេសទៅជារបបដឹកនាំបែបឧក្រិដ្ឋកម្ម ចោរឆក់ ចោរប្លន់ ពេស្យាចារ ជួញដូរមនុស្ស ជួញដូរគ្រឿងសព្វាវុធ ថ្នាំញៀន គ្រឿងញាណ បនល្បែងសុីសងលួចប្លន់ កាប់សម្លាប់ ជំនិតមនុស្សខុសច្បាប់... នេះគឺបណ្ដាលមកពីមេដឹកនាំកាន់អំណាចយូរពេកហើយមានឥទ្ធិពលខ្លាំងលើមន្ត្រីគ្រប់ជាន់ថ្នាក់ ជាពិសេសការដឹកនាំយូរនឹងក្លាយ
ទៅជាអ្នកដឹកនាំផ្ដាច់ជាក្បាលម៉ាស៊ីនគ្រប់គ្រងដ៏រឹងមាំមិនងាយនឹងអាចបំបែកឥទ្ធិពលបាននេះបានឡើយ។ ខាងលើនេះបង្ហាញថាមេដឹកនាំអាក្រក់តែងតែធ្វើរឿងអកុសលគ្រប់បែបយ៉ាងក្នុងការដឹកនាំប្រទេសអស់មួយជីវិតអោយមហាអាក្រក់តាមខ្លួនអាក្រក់មហាជូរជាតិអន់ជាងអាច់តាមដែរ។
៥.នៅពេលដែលមេដឹកនាំកាន់អំណាចយូរពេក គេនឹងឈ្លក់វង្វេងនឹងតំណែងខ្ពស់ ហើយជារឿយៗបំពានសិទ្ធិមនុស្សដើម្បីការពារអំណាច ហើយជួនកាលមានរដ្ឋប្រហារសម្លាប់មនុស្ស ដើម្បីប្លន់អំណាច គឺដើម្បីឱ្យពួកគេបានដឹកនាំប្រទេស និងគ្រប់គ្រងលើទ្រព្យសម្បត្តិជាតិដ៏មហាសាលអស់មួយជីវិត។
៦.មេដឹកនាំដែលកាន់អំណាចយូរឆ្នាំនឹងឆ្កួតនឹងកេរ្តិ៍ឈ្មោះ ប្រែរឿងខុសទៅជារឿងត្រូវ ធ្វើរឿងត្រូវទៅជារឿងខុស ព្រោះពួកគេទាមទារអំណាច និងលុយ បង្ខំមនុស្ស និងថ្នាក់ក្រោមឱ្យគោរពបូជាដើម្បីខ្លួនដូចជាព្រះ វាធ្វើឱ្យប្រជាជនខ្លាចមិនហ៊ានតវ៉ាប្រឆាំងនឹងរបបផ្តាច់ការរបស់ពួកគេនោះទេ។
៧.មេដឹកនាំដែលកាន់អំណាចយូរឆ្នាំនឹងលោភលន់ គិតតែពីខ្លួនឯងគ្មានដែនកំណត់ មិនខ្វល់ពីសុខទុក្ខរបស់ប្រជាជន ទុកមនុស្សឱ្យដូចទាសករ ពេលខ្លះថែមទាំងហ៊ានលក់ជាតិ លក់ដី យកលុយមកទិញអាវុធ ឬជួលមនុស្សមកការពារអំណាច មិនខ្វល់ថាជាតិ និងប្រជាជនលិចលង់។
៨. មេដឹកនាំដែលកាន់អំណាចយូរឆ្នាំ រស់នៅដោយសេចក្តីសុខ ដែលគ្មានសីលធម៌ ជាពិសេសប្រឆាំងនឹងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
៩.នៅពេលដែលមេដឹកនាំកាន់អំណាចបានយូរ គាត់នឹងមានមោទនភាពចំពោះអំណាចរបស់គាត់។ នៅពេលដែលនរណាម្នាក់ហ៊ាននិយាយចេញមក រិះគន់ ឬប្រឆាំង ពួកគេនឹងខឹង ហើយថែមទាំងហ៊ានដាក់ទោស ឬសម្លាប់មនុស្សដើម្បីបំបិទមាត់ទៀតផង។
១០.ការឱ្យអ្នកដឹកនាំកាន់អំណាចយូរនឹងធ្វើឱ្យអ្នកប្រាជ្ញក្លាយជាមនុស្សល្ងង់ ព្រៃផ្សៃ និងឃោរឃៅជាងសត្វទៅទៀត ប្រែក្លាយពីសប្បុរសទៅជាមនុស្សអាក្រក់។
១១.ការកាន់អំណាចយូរពេក នៅអោយបង្កើតអំណាចបុគ្គលនិយម គ្រួសារនិយម បក្សនិយម
១២.ការកាន់អំណាចយូរពេក នាំអោយ មេដឹកនាំ ល្មើសសីល៥
និង ប្រព្រឹត្តិជំនួញខុសទាំង៥
សង្ខេប
រាល់បញ្ហាដែលកើតឡើងក្នុងលោកនេះ ដោយសារតែការដឹកនាំដ៏យូរតែម្នាក់ឯងរបស់មេដឹកនាំ ដែលធ្វើឱ្យគាត់ក្លាយជាជនផ្តាច់ការ ពិភពលោកថាជនកុម្មុយនិស្ត។ ដូច្នេះហើយ សូមមនុស្សជាតិ និងអ្នកដឹកនាំជុំវិញពិភពលោកធ្វើការដើម្បីអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ដោយកាត់បន្ថយរយៈពេលនៃអ្នកដឹកនាំ អ្វីដែលសំខាន់បំផុត គឺធ្វើឱ្យមេដឹកនាំរៀនចេះចែករំលែកអំណាចទៅកាន់អ្នកដ៏ទៃ ប្រៀបដូចជាបុត្រីមហាព្រហ្មទាំង៧អង្គផ្លាស់ប្តូរគ្នាដឹកនាំក្នុងដែនដីក្រុងកម្ពុជាដូច្នោះដែរ ពិតណាស់បើបុត្រីទាំងអស់បានកាន់អំណាចស្មើភាពគ្នា តើមានចម្បាំងដណ្ដើមអំណាចមកពីណា វាមានន័យថា នេះគឺជាក្បួនដឹកនាំបែបទេវតា ដែលមិនអនុញ្ញាត្តិឱ្យមានរដ្ឋប្រហារដូចជាសព្វថ្ងៃនេះទេ ហើយក្បួននេះនឹងធ្វើឱ្យឥទ្ធិពលលទ្ធិធម្មាប្រជាធិបតេយ្យ កាន់តែមានភាពអស្ចារ្យក្រៃលែងបន្ថែមទៀត។
ការបង្កើតមេដឹកនាំគណបក្សទាំង១២នាក់ផ្លាស់ប្តូរគ្នាដឹកនាំបក្សប្រចាំឆ្នាំ មិនថាជាគណបក្សជាប់ឆ្នោត ឬ ធ្លាក់ឆ្នោតនោះឡើយ នឹងធ្វើឱ្យមេដឹកនាំទាំងនោះគ្មានឱកាសបង្កើតឥទ្ធិពលនៃរបបផ្តាច់ការអាត្មានិយមចង់កាន់អំណាចផ្ដាច់ការតែម្នាក់ឯងបានឡើយ ហើយការគោរពច្បាប់ជាតិ ច្បាប់អន្តរជាតិ និងច្បាប់ពិភពលោកកាន់តែមានក្រិត្យក្រមវិន័យ ដែលអាចបង្កើតនូវសន្តិភាពអចិន្ត្រៃយ៍សម្រាប់មនុស្សជាតិ និងពិភពលោកនេះទាំងមូល។
ការបង្ហាញខាងលើ គឺជាក្បួនជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យដល់ចំណុចកំពូល គឺព្រះនៃលទ្ធិធម្មាប្រជាធិបតេយ្យ ដើម្បីបង្កើតសន្តិភាពមនុស្សជាតិតែមួយ និងច្បាប់គ្រប់គ្រងពិភពលោកតែមួយ ក្នុងគោលបំណងគឺដើម្បីការពារសិទ្ធិមនុស្ស សន្តិភាពរបស់ប្រទេសជាតិ និងសន្តិភាពពិភពលោក ព្រោះប្រសិនបើយើងទាំងអស់គ្នាអនុញ្ញាតឱ្យពិភពលោកមានលទ្ធិពហុនិយម ដែលនាំទៅរកការប្រជែងគ្នាមិនចេះចប់ នោះវានឹងបង្កើតសង្រ្គាមយូរអង្វែង ហៅថា សង្គ្រាម
លោកដែលគ្មានថ្ងៃបញ្ចប់ ឬ អាចបញ្ចប់បានតែក្នុងពេលមួយដ៏ខ្លី ហើយក៏ផ្ទុះបង្កើតជាសង្គ្រាមលោកសារជាថ្មី ដែលមិននាំមកនូវសន្តិភាពអចិន្ត្រៃយ៍ដល់ពិភពលោកបានឡើយ។
ដល់ពេលហើយដែលយើងត្រូវផ្លាស់ប្តូរពិភពលោកនេះ ព្រោះរាប់លានឆ្នាំមុន ពិភពលោកបានផ្លាស់ប្តូរច្រើនណាស់ ពីមនុស្សរស់នៅក្នុងព្រៃដូចសត្វតិរច្ឆាន រហូតមកដល់យុគសម័យទំនើបនេះ តើហេតុអ្វីមនុស្សត្រូវរំលោភសិទ្ធិមនុស្សគ្នាឯងដូចជាសត្វស៊ីគ្នាឯងនោះ ត្រង់នេះហើយទើបយើងត្រូវតែបំផ្លាញលទ្ធិកុម្មុយនិស្តចោល គឺបិទជិតនូវការបង្កើតរបបដឹកនាំរំលោភសិទ្ធិមនុស្ស ឬការបង្កើតនូវរបបប្រល័យពូជសាសន៍ជាដើម។
ដូច្នេះយើងត្រូវផ្លាស់ប្តូរពិភពលោក ដឹកនាំមនុស្សជាតិទៅរកសន្តិភាពប្រសើរជាងមុន មិនមែនអភិវឌ្ឍមនុស្សឱ្យទៅជាមនុស្សព្រៃនោះទេ។
ក្បួនច្បាប់បង្កើតមេដឹកនាំទាំង១២នាក់នៅក្នុងគណបក្សធម្មាប្រជាធិបតេយ្យ...
ការបង្កើតមេដឹកនាំទាំង១២នាក់នេះអាចត្រូវបានបញ្ចូលទៅក្នុងច្បាប់នៃលទ្ធិធម្មាប្រជាធិបតេយ្យ ឬការបង្កើតច្បាប់ថ្មីតាមរចនាបថ [ លទ្ធិទេវរាជ+លទ្ធិពុទ្ធរាជ+ លទ្ធិអធិធម្មជាតិ+លទ្ធិអុីស្លាមរាជ ] ព្រោះនៅទីនេះក្បួនទាំង១២ខែផ្លាស់ប្តូរអ្នកដឹកនាំស្រដៀងគ្នា ប៉ុន្តែលទ្ធិទេវរាជផ្លាស់ប្តូរអ្នកដឹកនាំមួយឆ្នាំម្តងហើយវាជាក្បួនបុរាណដែលហួសសម័យកាលទៅហើយ ដូច្នេះហើយទើបខ្ញុំធ្វើបដិវត្តន៍ និងធ្វើទេវរាជបង្កើតគម្រោងនេះឡើងមកសារជាថ្មី គឺដើម្បីច្នៃលទ្ធិធម្មាប្រជាធិបតេយ្យនេះឱ្យក្លាយជាលទ្ធិល្អដាច់គេនៅលើពិភពលោក ហើយដាក់ឈ្មោះច្បាប់នេះថា ព្រះនៃលទ្ធិធម្មាប្រជាធិបតេយ្យ។
ឧទាហរណ៍៖ បើយើងដឹកនាំប្រទេសដែលមានការប្រកួតប្រជែងគណបក្សច្រើន យើងត្រូវមានមេបក្សចំនួន១២នាក់ ដើម្បីផ្លាស់ប្តូរការដឹកនាំក្នុងមួយឆ្នាំម្តង មិនថាគណបក្សណាឈ្នះ ឬចាញ់ការបោះឆ្នោតឡើយក្នុងការដឹកនាំប្រទេសនោះទេ ដាច់ខាតត្រូវតែផ្លាស់ប្តូរមេដឹកនាំគណបក្សក្នុងមួយឆ្នាំម្តងដូចគ្នាទាំង
អស់។
ការបង្កើតធនធានអ្នកដឹកនាំប្រទេសបែបនេះ អាចជួយបង្រៀនគ្នាទៅវិញទៅមករវាងអ្នកចូលនិវត្តន៍ និងអ្នកដែលមានមុខតំណែងថ្មីនៅវ័យក្មេង គ្មានបទពិសោធន៍ ព្រោះប្រសិនបើប្រទេសណាមួយខ្វះអ្នកដឹកនាំខ្លាំង នឹងអាចបើកចន្លោះប្រហោងខ្សោយ ដើម្បីបង្កភាពងាយស្រួលដល់សត្រូវជិតខាងចូលមកឈ្លានពាន និងធ្វើអាណានិគមប្រទេសយើងដោយជោគជ័យ និងងាយ
ស្រួល។
ប្រសិនបើយើងមានមេដឹកនាំរហូតដល់១២នាក់នៅក្នុងគណបក្សមួយ ដោយផ្លាស់ប្តូរមេដឹកនាំជារៀងរាល់ឆ្នាំ ទោះបីជាសត្រូវរបស់ប្រទេសជិតខាងធ្វើឃាត អ្នកដែលកំពុងកាន់អំណាចក៏ដោយ ក៏យើងនៅតែមានមេដឹកនាំដែលមានសមត្ថភាពស្រដៀងគ្នា ក្នុងការគ្រប់គ្រងប្រទេសជាតិដដែល។ ដូច្នេះមេដឹកនាំ៦៊១១នាក់ទៀត គឺត្រូវពង្រឹងខ្លួន និងត្រៀមខ្លួនក្លាយជាមេដឹកនាំបន្ទាប់គ្រប់ពេលវេលាគ្រប់ទីកន្លែង កត្តានេះអាចរក្សាភាពជាអ្នកដឹកនាំប្រទេសឱ្យមានស្ថិរភាព និងសុវត្ថិភាពដោយសន្តិភាពគ្រប់វិនាទីទាំងអស់។
ពេលមេដឹកនាំប្រទេសទាំង១២នាក់ ផ្លាស់ប្តូរវេនគ្នាដឹកនាំប្រទេសមួយឆ្នាំម្តង មិនថាបក្សឈ្នះឆ្នោត ឬបក្សចាញ់ឆ្នោតទេ ការសម្រេចកិច្ចការផ្ទៃក្នុងបក្ស ឬកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាតិ មិនអាចធ្វើការសម្រេចចិត្តតែម្នាក់ឯងបានទេ គឺត្រូវឆ្លងកាត់តាមរយៈការពិគ្រោះជាមួយមន្ត្រីរាជការ និងសមាជិកថ្នាក់ដឹកនាំទាំង១២រូប ដែលត្រូវតែប្រកាសប្រាប់ប្រជាពលរដ្ឋជាមុនសិន ទើបអាចប្រកាសកិច្ចការសំខាន់ៗរបស់ជាតិ និងអន្តរជាតិបាន។ ដាច់ខាតការធ្វើបែបនេះនឹងមិនមានការប្រឆាំង ឬការបះបោរនោះទេ ព្រោះនេះជាការដឹកនាំប្រទេសជាតិឆ្ពោះទៅរកការឯកភាព
ជាតិតែមួយ។
បញ្ជាក់៖ មេដឹកនាំទាំង១២នាក់ត្រូវមានបុរស៦និងស្ត្រី៦ ព្រោះនេះគឺជាការអភិវឌ្ឍន៍ថ្មីនៃគោលនយោបាយដឹកនាំពិភពលោកដោយឱ្យតម្លៃលើចំណេះដឹង និងសមត្ថភាព បទពិសោធន៍ និងភាពស្មោះត្រង់ ឆ្លាតវៃ បញ្ញាមុតរហ័សរស់រវើក គំនិតច្នៃប្រឌិតខ្ពស់ថ្មីមានប្រសិទ្ធិភាព គុណភាព និង យេនជាធំ។
យើងពិតជាអាចធ្វើមេដឹកនាំ១២រូបក្នុងបក្សតែមួយសម្រាប់ការបោះឆ្នោតក្នុងប្រទេស ហើយគណបក្សទាំងអស់ត្រូវមានមេដឹកនាំ១២រូប។ បើយើងធ្វើបែបនេះ ពិភពលោកនឹងគ្មានមេដឹកនាំកុម្មុយនិស្តបន្តទៀតនោះទេ។ ដើម្បីធ្វើឱ្យមេដឹកនាំទាំង១២នាក់មើលទៅដូចជាទេវបុត្រ និងទេពធីតា យើងដាច់ខាតត្រូវ បំពាក់សីល៥+វៀរចាកជំនួញខុសទាំង៥ +កត្តញូនិងកត្តវេទីចំពោះប្រទេសជាតិកំណើតរបស់ពួកគេអោយពួកគេកាន់អនុវត្តអោយបានខ្ជាប់ខ្ជួន១០១% កុំបីឃ្លាងឃ្លាតឡើយ
ហោងអើយ៕
សុំ រូប ដាក់ប្រើសិន ហើយ






0 comments:
Enregistrer un commentaire