mercredi 15 octobre 2025

 👉🏻មូលហេតុសំខាន់ដែលយើងបានបាត់កម្ពុជាក្រោម>


 

បន្ទាប់ពីសម័យអង្គរធ្លាក់ចុះ (ប្រហែលសតវត្សទី១៤–១៥) កម្ពុជាចាប់ផ្តើមខ្សោយ។ មានការបែកចែកអំណាច និងសង្គ្រាមផ្ទៃក្នុង  ធ្វើឲ្យគ្មានកម្លាំងការពារដែនដីអធិបតេយ្យខ្លួនបាន ស្រមពេលពេលនោះ វៀតណាម (ជាប្រទេសដែលកំពុងតែរីកចម្រើនក្រោមរាជវង្ស(Nguyen) បានយកឱកាសនោះចូលមកកាន់តបន់ទឹកដីកម្ពុជាក្រោម។ ការចូលមកស្នាក់នៅរបស់ជនវៀតណាមគឺ ដំបូងជនជាតិវៀតណាមត្រូវបានអនុញ្ញាតឲ្យចូលស្នាក់នៅតំបន់ ព្រៃនគរ (Prey Nokor) និងតំបន់ជិតមាត់សមុទ្រ លុះបន្តបន្ទាប់មក ជនជាតិនេះក៏មានការកើនឡើងច្រើនទៅៗ ចំណែករដ្ឋាភិបាលខ្មែរគ្មានសមត្ថភាពគ្រប់គ្រងបានទៀតនោះទេ។


លើសពីនេះទៅទៀត ពេលនោះកម្ពុជា ក៏មានសង្គ្រាមពីទិសក្នុងពេលតែមួយ គឺខាងលិច (សៀម) និងខាងកើត (វៀតណាម)។ ដើម្បីជៀសផុតពីសៀម ពេលខ្លះស្តេចខ្មែរបានសុំជំនួយពីវៀតណាម → វៀតណាមប្រើឱកាសនោះដើម្បីកាន់កាប់ដីខ្មែរ។


កិច្ចព្រមព្រៀងរវាងបារាំង និងវៀតណាម (អាណានិគមបារាំង) នៅសតវត្សទី១៩ កម្ពុជា ក្លាយជាអាណានិគមបារាំង (១៨៦៣)។ បារាំងបានចុះកិច្ចព្រមព្រៀងជាមួយវៀតណាម (វៀតណាមខាងត្បូងកាលនោះស្ថិតក្រោមបារាំងដែរ) ដើម្បីកំណត់ព្រំដែន។ បារាំងបានសម្រេចឲ្យតំបន់ កម្ពុជាក្រោម ស្ថិតក្រោមគ្រប់គ្រងវៀតណាម។ ហើយទឹកដីខ្មែរក្រោមក៏ចាប់ផ្តើមរសាត់អណ្តែកចាកឆ្ងាយពីកម្ពុជាយើងគ្មានថ្ងៃត្រឡប់។


1948 Map of Indochina by J. P. Pinchon.







0 comments:

Enregistrer un commentaire