lundi 20 octobre 2025

តើព្រះពុទ្ធសមណគោត្តម បរមគ្រូនៃយើង ព្រះអង្គ

មានកម្ពស់ប៉ុន្មានម៉ែត្រ?


ខ្ញុំជឿថា មានពុទ្ធបរិស័ទច្រើនណាស់ដែលនៅមិន

ទាន់បានជ្រាប អំពីកម្ពស់របស់ព្រះបរមសាស្តានៃ

យើង ដោយសារតែមិនធ្លាប់បានឮធម្មកឋិក ឬព្រះ

សង្ឃអង្គណាមួយ សម្តែងប្រាប់។


នៅក្នុងឱកាសដែលខ្ញុំទៅថ្វាយបង្គំព្រះបរមសារីរិក

ធាតុ (ព្រះចង្កូមកែវ) នៅអារ៉ាមលីងគ័ង ស្ថិតនៅឯ

ជាយក្រុងប៉េកាំង ទើបខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ចង់

ដឹងអំពីកម្ពស់របស់ព្រះសម្មាសម្ពុទ្ធ ដោយសារតែព្រះ

ទាឋធាតុ (ព្រះចង្កូមកែវ) របស់ព្រះអង្គ ធំប្លែកពីធ្មេញ

របស់មនុស្សយើង ក្នុងសម័យបច្ចុប្បន្ន។


ចេញពីបុព្វហេតុនេះ ទើបខ្ញុំចាប់ផ្តើមធ្វើការស្រាវជ្រាវ

អំពីកម្ពស់របស់ព្រះអង្គ ដើម្បីយកមកជម្រាបជូនពុទ្ធ

បរិស័ទ និងប្រិយមិត្តទាំងឡាយ ឲ្យបានជ្រាប។


សូមបញ្ជាក់ថា កាលពីសម័យពុទ្ធកាល ខ្នាតរង្វាស់

ប្រវែង ត្រូវបានគិតជា «ហត្ថ» ដែលធៀបនឹងរង្វាស់

ប្រវែងបច្ចុប្បន្ន គឺ ២ ហត្ថ = ១ ម៉ែត្រ។


ជាបឋម ខ្ញុំបានក្រាបបង្គំទូលសម្ភាសន៍ ព្រះសោភិតោ 

សែម ឈុនលី ដែលជាបណ្ឌិតភាសាបាលី មកពី

ប្រទេសស្រីលង្កា។ ព្រះអង្គបានមានថេរដីកាថា 

«គ្រូរបស់អាត្មាបានប្រាប់ថា ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ

មានកម្ពស់ ១២ហត្ថ ឬស្មើនឹង ៦ម៉ែត្រ»។


ចម្លើយរបស់លោកម្ចាស់គ្រូ សែម ឈុនលី ខ្ញុំគិតថា 

ពិតជាមានលក្ខណៈសមស្រប ដោយខ្ញុំធ្វើការប្រៀប

ធៀបជាមួយ ព្រះទាឋធាតុ (ព្រះចង្កូមកែវ), ទំហំខ្នាត

ចីវរ, បរិមាណបាយមធុបាយាសដែលព្រះអង្គសោយ,

ព្រះរតនបល្ល័ង្គ និងកម្ពស់មហាពោធិ៍ព្រឹក្សដែល

ព្រះអង្គត្រាស់ដឹង។


✍️ ព្រះទាឋាធាតុរបស់ព្រះអង្គ៖

(សូមមើលរូបខាងក្រោម)


✍️ ទំហំខ្នាតចីវររបស់ព្រះអង្គ៖

សេចក្ដីក្នុងសៀវភៅ «ទានកថា» រៀបរៀងដោយ

លោកអាចារ្យ ហែម ចៀវ នៃសាលាបាលីជាន់ខ្ពស់

ក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៣៩ អធិប្បាយដកស្រង់ពី

ព្រះអដ្ឋកថាចារ្យដោយសេចក្ដីថា៖ «…ខ្នាតចីពរ

សង្ឃាដីព្រះសុគត បណ្ដោយ ៩ចំអាម ទទឹង ៦ចំអាម 

ដោយចំអាមព្រះសុគត បើគិតជាហត្ថជាងឈើ 

[ស្មើនឹង] បណ្តោយ ១៣ហត្ថ១ចំអាម ទទឹង ៩ហត្ថ…។ 

បើគិតជាម៉ែត្រ គឺបណ្ដោយជាង ១០ម៉ែត្រ (១០ម៉ែត្រ 

និង ១២,៥សង់ទីម៉ែត្រ) ទទឹងជិត ៧ម៉ែត្រ (៦ម៉ែត្រ 

និង ៧៥សង់ទីម៉ែត្រ)»។


✍️ បរិមាណបាយមធុបាយាសដែលព្រះអង្គសោយ៖

មនុស្សបច្ចុប្បន្ន ពិតជាមិនអាចទទួលទានបាយពូត 

ចំនួន៤៩ ពំនូត អស់តែក្នុងមួយពេលបានទេ។ 

...ក្រោយពេលដែលព្រះបរមពោធិសត្វទ្រង់ទទួលមធុ

បាយាសពីនាងសុជាតាហើយ ទ្រង់កាន់ភាជន៍មាស 

នោះយាងទៅកាន់មាត់ស្ទឹងនេរញ្ជរា ហើយតម្រង់ទៅ

កំពង់ទឹកឈ្មោះ សុប្បតិដ្ឋៈ។ ទ្រង់យាងចុះស្រង់ទឹករួច

ហើយទ្រង់ឡើងមកវិញ យាងទៅគង់ក្រោមម្លប់ឈើ

មួយដ៏សែនត្រជាក់ គួរជាទីសប្បាយ។ ពេលនោះ 

ព្រះអង្គពូតមធុបាយាសជាដុំៗ ចំនួន ៤៩ ពំនូត ហើយ

ទ្រង់សោយមធុបាយាស នៅត្រង់កំពង់ស្ទឹងនេរញ្ជរា

នោះឯង។ នៅពេលព្រះអង្គសោយស្រេចហើយ ទ្រង់

លើកភាជន៍មាសឡើង ព្រមជាមួយនឹងការអធិដ្ឋាន

ថា «ប្រសិនបើក្នុងថ្ងៃនេះ អាត្មាអញបានត្រាស់ជា

ព្រះពុទ្ធ សូមឲ្យភាជន៍មាសនេះ អណ្ដែតបញ្ច្រាស

ខ្សែទឹក» រួចហើយព្រះអង្គក៏បោះភោជន៍មាសចូល

ទៅក្នុងទឹកស្ទឹងនេរញ្ជរាដែលកំពុងតែហូរខ្មួលខ្មាញ់។

ស្រាប់តែភាជន៍មាសនោះ អណ្ដែតបញ្ច្រាសខ្សែទឹក

មែន ហើយក៏បានលិចចុះទៅចំទីលំនៅរបស់កាល

នាគរាជ គឺជ្រៀតនៅពីក្រោមភាជន៍មាសរបស់ព្រះ

ពុទ្ធមុនៗបីអង្គទៀត។


✍️ កម្ពស់ព្រះរតនបល្ល័ង្គ៖

...គ្រានោះ ព្រះពោធិសត្វគង់សម្រាកក្នុងវេលាថ្ងៃ 

ក្នុងព្រៃសាលព្រឹក្សដែលគួរជាទីរីករាយមានពណ៌ខៀវ

ស្រស់ មានក្លិនក្រអូបយ៉ាងក្រៃលែង ជិតមាត់ស្ទឹង

នេរញ្ជរា ទ្រង់បំពេញព្យាយាមរហូតកើតសមាបត្តិ ៨ 

និងអភិញ្ញា ៦ ហើយព្រះអង្គក្រោកពីព្រៃសាលវ័ន។

ពេលយាងនៅតាមផ្លូវ សោត្ថិព្រាហ្មណ៍ ដែលជាអ្នក

រកស្មៅ បានកាន់ស្បូវស្គា ៨ ក្តាប់ មកថ្វាយព្រះអង្គ។ 

ព្រះពោធិសត្វ ទ្រង់ទទួលយកស្បូវស្គា ហើយស្ដេច

យាងចូលទៅកាន់ដើមពោធិព្រឹក្ស ដែលមានម្លប់

ត្រជាក់ មានស្លឹកត្រសាយត្រសុំ ខ្យល់បក់មកប៉ះរវិចៗ 

ព្រះអង្គយាងទៅគង់បែរព្រះភ័ក្ត្រទៅទិសខាងត្បូង 

ខាងលិច ខាងជើង ផែនដីក៏ញាប់ញ័រឡើងដូចជា

តំណក់ទឹកនៅលើស្លឹកឈូក ព្រះមហាបុរសទ្រង់ក៏

ត្រិះរិះថា ស្ថានទីនេះមិនអាចញ៉ាំងគុណវិសេសឲ្យ

កើតឡើងដល់អាត្មាអញឡើយ ទើបទ្រង់បែរទៅ

ទិសបូព៌ ហើយផែនដីមិនញាប់ញ័រអ្វីឡើយ។ 

ព្រះមហាបុរសកំណត់ក្នុងចិត្តថា ទីនេះជាទីកម្ចាត់

កិលេសពិតប្រាកដ ទើបទ្រង់ឈរចាប់ចុងស្បូវស្គា

អង្រួនដាក់លើដី។ ខណៈនោះស្រាប់តែស្បូវស្គានោះ

ក្លាយទៅជារតនបល្ល័ង្កដែលមានកម្ពស់ប្រមាណ ១៤ 

ហត្ថ (៧ម៉ែត្រ) ដូចគេវេញចូលគ្នាដ៏ស្អាតវិចិត្រ។ ព្រះ

មហាបុរសទ្រង់គង់ពែនព្រះភ្នែនលើរតនបល្ល័ង្កនោះ 

រួចហើយទ្រង់អធិដ្ឋានសេចក្ដីព្យាយាមមានអង្គ ៤ 

ដោយទ្រង់ត្រិះរិះថា សាច់ ស្បែក សរសៃ ឆ្អឹង និងឈាម 

ក្នុងរាងកាយ នឹងរីងស្ងួតទៅក៏ដោយ បើយើងមិន

បានចាក់ធ្លុះនូវវត្ថុ ដែលបុគ្គលគប្បីចាក់ធ្លុះដោយ

កម្លាំងរបស់បុរសដោយការព្យាយាមទេ អាត្មាអញ

នឹងមិនចុះចេញពីបល្ល័ង្កនេះជាដាច់ខាត។


✍️ កម្ពស់មហាពោធិព្រឹក្សដែលព្រះអង្គត្រាស់ដឹង ៖

...ព្រះពោធិសត្វគង់បែរព្រះភ័ក្ត្រទៅទិសខាងកើត 

ព្រះបិដ្ឋិ (ខ្នង) ព្រះអង្គបែរទៅទិសខាងលិច នាក្រោម

ដើមមហាពោធិព្រឹក្ស ដែលមានខ្នាតប្រមាណ ៥០ ហត្ថ

(២៥ម៉ែត្រ) ហាក់បីដូចជាមាស មានមែកដូចឆ័ត្រ

កែវមណី បាំងពីខាងលើបណ្ដូលពោធិ ធ្លាក់ចុះមកលើ

ចីវរ ដែលមានពណ៌ដូចជាដុំមាស។ ទីនោះមានពន្លឺ

រុងរឿង ដូចកែវចរណៃដែលគេដាក់ទុកក្នុងផែនមាស 

ហើយព្រះអង្គចូលឈានរហូតបានសម្រេចធម៌ត្រាស់

ដឹងជាព្រះពុទ្ធក្នុងទីនោះ៕


ប្រភព : ហ្វេសប៊ុក ទាន សំណាង 

0 comments:

Enregistrer un commentaire