បងប្អូនខ្មែរត្រូវតែដឹងការពិត MOU 43-44 កិច្ចព្រមព្រៀងរវាង ខ្មែរ-ថៃ ដែលពួកសៀមវាគំរាមហែកចោល វាមិនមែនជា MOU ទៀតទេ តែគេហៅថាជា សន្ធិសញ្ញា នៅក្នុងអង្គការសហប្រជាជាតិ ដែលកាលពីឆ្នាំ 2011 បានចុះបញ្ជីដោយអតីតនាយករដ្ឋមន្ត្រីសៀម អភិសិទ្ធ វិជ្ជាជីវះ និងអាក្បត់ជាតិចោរ ហ៊ុន សែន ដូច្នេះទោះបីកូនប្រុសរបស់ ណេវិន ឆិតឆប នៅក្នុងបក្សអនុធិន គំរាមហែកចោល ឬមិនហែកចោល MOU វាក៏គ្មានផលអីទៀតដែរ ដោយសាេរឿងនេះទើបវាមិនព្រមឡើងតុលាការអន្តរជាតិ ព្រោះវាដឹងថាក្នុងសន្ធិសញ្ញានេះទទួលស្គាល់ផែនទី 1/200000 ដូច្នេះបើឡើងតុលាការគឺ សៀមចាញ់ខ្មែរ 100% ហើយវានិងត្រូវសងអ្វីជាច្រើនមកអោយខ្មែរដូចជា៖
1.សៀមត្រូវសងទឹកដីដែលវាឈ្លានពាន មកអោយខ្មែរវិញ
2.សៀមត្រូវតែសងលុយមហាសាល និងអ្វីៗទាំងអស់ ដែលខ្មែរបាត់បង់ ឬខូចខាត ក្នុងពេលដែលធ្វើសង្គ្រាម ខ្មែរ-សៀម ទាំងជីវិតទាហាន ទាំងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ វត្ត ប្រាសាទ ផ្ទះសម្បែង ចម្ការដំណាំ និងសូម្បីតែជីវិតសត្វ រួមទៅមិនតិចជាង លានលានបាត ដែលសៀម និងប្រជាពលរដ្ឋសៀម ត្រូវតែសងខ្មែរ
3.ក្លាយទៅវិបិត្តអាក្រក់របស់ប្រទេសសៀម ដែលនាំអោយប្រទេសសៀមដួលរលំទូទាំងប្រទេស ដោយសារពិភពលោកលែងទុកចិត្តសៀមតទៅទៀត
លើកលែងតែសៀមធ្វើខ្លួនដូចអាមេរិក និងអ៊ីស្រាអែល ប្រែភាពជាសត្វសាហាវ មិនទទួលស្គាល់អង្គការពិភពលោក ឬលាចេញពីសមាជិកអង្គការសហប្រជាជាតិតែប៉ុណ្ណោះ នោះហើយដែលហាក់បីដូចពួកវាកំពុងធ្វើដូចមេរបស់វា
បងប្អូនជនរួមជាតិជួយស៊ែរចែករំលែកផង ដើម្បីអោយបងប្អូនខ្មែរយើងយល់ច្បាស់ពាក់ព័ន្ធជាមួយ MOU 43-44 ដែលពួកសៀមវាគំរាមហែកចោលគ្រប់ពេល
បញ្ជាក់៖ MOU ហែកបាន តែបើក្លាយជាសនិ្ធសញ្ញានៅក្នុងអង្គការសហប្រជាជាតិហើយ ហែកលែងបានហើយ




0 comments:
Enregistrer un commentaire