#ភាសាវាជាស្រមោលនៃសង្គម កាលណាសង្គមជឿនលឿនភាសាវាត្រូវតែជឿនលឿនទៅតាមនោះដែរ កាលណាសេដ្ឋកិច្ចវប្បធ៌ម សង្គមរីកចម្រើនពាក្យជាច្រើនក៍តម្រូវឱ្យមានការរីកចម្រើនតាមសង្គមជាតិនោះដែរ នេះជាក្រឹត្យក្រមធម្មជាតិនៃសង្គមមនុស្ស ។ ក្នុងនោះដែរភាសាខ្មែរ ដែលស្ថិតក្នុងអំបូរ មន ខ្មែរដែលជា អំបូរ នៃភាសាមួយមានប្រហែល១៤០ក្រុមជាងដែលមានវត្តមានលើផែនដីយើងសព្វថ្ងៃនេះ។ ជាតិសាសន៍ខ្មែរ តាមសិក្សាអំពីកំណាយបុរាណវិទ្យាមានភស្តុតាងជាច្រើន ដែលអ្នកស្រាវជ្រាវជាតិនិងអត្តរជាតិបានធ្វើកំណាយ ក្នុងនោះមានកំណាយនៅស្ថានីយ សំរោងសែន ស្ថានីយល្អាងស្ពាន ស្ថានីយម្លូព្រៃ ស្ថានីយអន្លង់ផ្តៅ ស្ថានីយភូមិមូល... ។ជនជាតិខ្មែរមានវត្តមានលើទឹកដីនេះ ហើយចេះផលិតសម្ភារៈ សម្រាប់បំរើឱ្យជីវភាពរស់នៅរបស់ខ្លួនរួចស្រេចទៅហើយតាំងពីសម័យបុរេប្រវត្តិសាស្ត្រ មុនមាន វត្តមានជាតិសាសន៍ដទៃមកដល់ ទាំងអស់នេះជា តិកតាងអំពីការបង្កើតភាសា វប្បធម៌..របស់ខ្លួនដែលមានតម្លៃជាអត្តសញ្ញាណជាតិរបស់ខ្លួន...។
ស៊ុំ ឈុំឡុង

0 comments:
Enregistrer un commentaire