vendredi 8 septembre 2023

 ព្រះពុទ្ធដីកា​  (ហេតុ​នាំ​ឱ្យ​កេីត​នៃ​វីរិយ​សម្ពោជ្ឈង្គ​ )

​   [៣៦៧] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារនាំវីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំវីរិយសម្ពោជ្ឈង្គដែលកើតឡើងហើយ ឲ្យរឹងរឹតតែចម្រើនពេញលេញឡើងបាន ។ ម្នាលភិក្ខុទាំងឡាយ ធាតុគឺសេចក្តីផ្ដួចផ្ដើម ធាតុគឺសេចក្តីព្យាយាម ធាតុគឺសេចក្តីខ្នះខ្នែងប្រឹងប្រែង រមែងមានការធ្វើទុកក្នុងចិត្តត្រូវទំនងនិងធ្វើឲ្យក្រាស់ក្រែលក្នុងធាតុទាំងនោះ នេះជាអាហារនាំវិរិយសម្ពោជ្ឈង្គដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំវិរិយសម្ពោជ្ឈង្គដែលកើតឡើងហើយ ឲ្យរឹងរឹតតែចម្រើនពេញលេញឡើងបាន ។

(​ ព្រះត្រៃបិដកលេខ​ ៣៧​ ទំព័រ​ ១៧៤​ )

​   ម្យ៉ាងទៀត​ ធម៌​ ១១​ ប្រការ​ រមែង​ប្រព្រឹត្ត​ទៅ​ដេីម្បី​ការ​កេីត​ឡេីង​នៃ​វីរិយ​សម្ពោជ្ឈង្គ​ គឺ​ ៖

១-ការ​ពិចារណា​ឃេីញ​ភ័យ​ក្នុង​​អបាយ​

២-ការ​ឃើញ​អានិសង្ស​

៣-ការ​ពិចារណា​ដល់​​បដិបទា​

៤-ការ​គោរព​កោតក្រែង​ក្នុង​បិណ្ឌ​បាត​

៥-ការ​ពិចារណា​ឃេីញ​ភាព​ជាធំ​ក្នង​ការ​ទទួល​មរតក​

៦-ការ​ពិចារណា​ចំពោះ​ព្រះ​សាស្តា​ជា​ធំ​

៧-ការ​ពិចារណា​ដល់​ជាតិ​ជា​ធំ​

៨-ការ​ពិចារណា​ដល់​សព្រហ្ម​ចារី​ជា​ធំ​

៩-ការ​វៀរចាក​បុគ្គល​ខ្ជិល​ច្រអូស​

១០-ការ​គប់​រក​បុគ្គល​ដែល​មាន​សេចក្តី​ព្យាយាម​

១១-ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​វីរិយ​សម្ពោជ្ឈង្គ​នោះ​ ។

(​ ព្រះ​អដ្ឋ​កថា​ មហា​សតិប្បដ្ឋាន​សូត្រ​ )

#អភិធម្មានន្ទ

0 comments:

Enregistrer un commentaire