🍃អគតិធម៌ទាំង ៤ ប្រការ
[អគតិជាប្រភពនៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង]
១.ឆន្ទាគតិៈ ការលំអៀងព្រេាះស្រឡាញ់
២.ទេាសាគតិៈ ការលំអៀងព្រេាះស្អប់
៣.មេាហាគតិៈ ការលំអៀងព្រេាះល្ងង់
៤.ភយាគតិៈ ការលំអៀងព្រេាះខ្លាច
លើលោកនេះទំនងជាគ្មានបុគ្គលណាម្នាក់អាចលះដាច់ស្រឡះនូវអគតិនោះទេ ប្រហែលជាគ្មានដាច់ខាត។ អគតិទាំងបួននេះបើណាមួយស្ថិតនៅក្នុងចិត្តបុគ្គលពិសេសអ្នកដឹកនាំអង្គភាព ឬស្ថាប័នប្រាកដហើយ បុគ្គលិកក្រោមឱវាទច្បាស់ជាខូចសាមគ្គីភាព ។ លើសពីនេះទៀតបើអគតិនេះកើតមាននៅក្នុងស្ថាប័នតុលាការវិញ វាកាន់តែធ្ងន់ធ្ងរបំផុតនឹងធ្វើឱ្យជញ្ជីងអង្គការមួយនេះគ្មានយុត្តិធម៌ជាដាច់ខាត។
តើអគតិនោះមានសេចក្តីយ៉ាងណា? ហេតុអ្វីបានជាមានឥទ្ធិពលដល់ម្ល៉ឹង? ខាងក្រោមនេះជាការបង្ហាញពីលក្ខណៈរបស់អគតិ៤យ៉ាង៖
១-ឆន្ទាគតិ លម្អៀងព្រោះស្រលាញ់ ដោយសារតែការស្រលាញ់បើទោះជាទង្វើខុសឆ្គងយ៉ាងណា ការងារធ្វើមិនត្រូវយ៉ាងណា…មិនលុះក្នុងការអប់រំយ៉ាងណាក៏នៅតែល្អ នៅតែស្រលាញ់ពេញចិត្តរហូត។
២-ទោសាគតិ លម្អៀងព្រោះស្អប់ បើទោះជាបុគ្គលនោះប្រឹងប្រែងធ្វើការយ៉ាងណា ព្យាយាមស៊ូទ្រាំនឹងសម្ពាធផ្សេងៗកម្រិតណាក៏គ្មានន័យអ្វីដែរ ព្រោះចិត្តដែលត្រាំដោយការសម្អប់នៅតែស្អប់ដដែល។
៣-មោហាគតិ លម្អៀងព្រោះល្ងង់ ដោយសារតែមិនសូវយល់ការ ក៏ចេះតែយល់ព្រម ចេះតែបញ្ជូនដោយមិនខ្វល់ពីកើតមានវិបត្តិនៅពេលក្រោយទេ។
៤-ភយាគតិ លម្អៀងព្រោះខ្លាច គឺខ្លាចចំពោះរឿងដែលមិនគួរខ្លាចដូចជាខ្លាចបុគ្គលនោះជាកូនចៅអ្នកធំ បុគ្គលនោះជាអ្នកមានទ្រព្យ បើទោះជាធ្វើក្តី មិនធ្វើក្តី ច្រឡើសបើសក្តីពុំហ៊ានស្តីបន្ទោសឱ្យទេចេះតែទ្រាំទៅ។
អគតិទាំង៤យ៉ាងនេះមិនគួរប្រព្រឹត្តឡើយ។
អគតិតាមស័ព្ទប្រែជា ការពុំគួរប្រព្រឹត្ត,សេចក្តីលម្អៀង គឺប្រព្រឹត្តមិនទៀងត្រង់ចំពោះសេចក្តីពិត មានន័យថា នឹងធ្វើអ្វីចំពោះបុគ្គលណាក៏មិនសមហេតុសមផលសមដើមសមចុងឡើយ ប្រព្រឹត្តទៅដោយសេចក្តីស្រឡាញ់ខ្លះ ស្អប់ខ្លះ ល្ងង់ខ្លះ ខ្លាចចំពោះហេតុដែលមិនគួរខ្លាចខ្លះ។
បើបុគ្គលអ្នកប្រព្រឹត្តយកការស្រឡាញ់, ស្អប់, ល្ងង់, ខ្លាច មកជាត្រីមុខយ៉ាងនេះហើយ រមែងខូចយុត្តិធម៌ ជាការមិនល្អទាំងអស់ ។ ហេតុនេះគួរលះបង់ចោលមិនគួរប្រព្រឹត្តទេ៕
……………………………………
💞ព្រហ្មវិហារធម៌ ៤ ប្រការ
១.មេត្តាៈ ការស្រឡាញ់រាប់អានគ្នាដេាយសុទ្ធចិត្ត ការមិនប្រេីអំពេីហិង្សាដាក់គ្នា។
២.ករុណាៈ សេចក្តីអាណិតអាសូរដល់គ្នា, ការប្រាថ្នាចង់ឱ្យអ្នកដទៃបានសុខ។
៣.មុទិតាៈ ការមិនច្រណែនឈ្នានីសគ្នា, ការត្រេកអរនឹងអ្នកដទៃបានសុខ។
៤.ឧបេក្ខាៈ ការតាំងចិត្តជាកណ្តាលប្រកបដេាយភាពយុត្តិធម៌ មិនលំអៀងដេាយអគតិធម៌ទាំង ៤ ប្រការ។
[ព្រហ្មវិហារធម៌៖ គឺជារូបមន្តទិព្វសម្រាប់ដេាះស្រាយនូវរាល់ជម្លេាះ និងអំពេីហិង្សាគ្រប់ប្រភេទ].
……………………
🍃FB: សច្ចធម៌

0 comments:
Enregistrer un commentaire